ស្ត្រី​មានគភ៌​ម៉ិចស៊ីកូ​១១​នាក់​មាន​ផ្ទុក​វីរុស​ហ្សី​កា​

ចែករំលែក៖

​រដ្ឋាភិបាល​ម៉ិចស៊ីកូ​(Mexico)​ កាលពី​ថ្ងៃ​ទី​២៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​បាន​បញ្ជាក់​ថា​ ស្ត្រី​មានគភ៌​១១​នាក់​មាន​ផ្ទុក​ វីរុស្ស​ហ្សី​កា​ ។​ វីរុស​ហ្សី​កា​បាន​ឆ្លង​រាលដាល​ពលរដ្ឋ​ម៉ិចស៊ីកូ​រហូត​មក​ដល់​ពេល​នេះ​មាន​១២១​ករណី​ហើយ​ ។​

​ក្រសួងសុខាភិបាល​បាន​ចេញផ្សាយ​របាយការណ៍​ថា​ វីរុស​ហ្ស៊ី​កា​ឆ្លង​រាលដាល​ភាគច្រើន​ជាងគេ​គឺ​នៅ​រដ្ឋ​ Chiapas​ និង​ Oaxaca​ ភាគ​ខាងត្បូង​របស់​ម៉ិចស៊ីកូ​ ។​ របាយការណ៍​ដដែល​បន្ត​ថា​ ស្ត្រី​មានគភ៌​ ហើយ​មាន​ផ្ទុក​វីរុស្ស​ហ្ស៊ី​កា​នោះ​ មាន​៨​នាក់​ មក​ពី​រដ្ឋ​ Chiapas,​ ៣​នាក់​មក​ពី​រដ្ឋ​ Oaxaca​ និង​ម្នាក់​ទៀត​មក​ពី​ឈូង​សមុទ្រ​ Guft​ រដ្ឋ​ Veracruz​ ។​

ការ​ឆ្លង​រាលដាល​វីរុស​ហ្ស៊ី​កា​បាន​កើន​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​ពាក់កណ្តាល​ខែកុម្ភៈ​ ឆ្នាំ​២០១៦​រៀង​រហូត​មក​ ដែល​កាល​ណោះ​មានការ​ឆ្លង​រាលដាល​វីរុស​ហ្សី​កា​តែ​៨០​ករណី​ ក្នុង​នោះ​ឆ្លង​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​តែ​ចំនួន​៦​ករណី​ប៉ុណ្ណោះ​ ។​
​ឧបសគ្គ​ចំពោះ​វីរុស​ហ្ស៊ី​កា​នេះ​នៅ​មាន​ច្រើន​ទៀត​ដែល​គេ​មិន​ទាន់​អាច​ដឹង​បាន​ ។​ គេ​មិនដឹង​ថា​ តើ​វីរុស​ហ្សី​កា​នេះ​ពិតជា​បាន​ធ្វើ​ឲ្យ​ទារក​ក្នុង​ផៃ្ទ​មាន​បញ្ហា​ខាង​ខួរក្បាល​ គឺ​ក្បាល​ទារក​ខុស​ទ្រង់ទ្រាយ​ដើម​ មាន​លក្ខណៈ​តូច​ខុសធម្មតា​ នៅ​ពេល​ដែល​ប្រ​សូត្រ​មក​នោះ​ ។​

​រដ្ឋាភិបាល​ប្រេ​ស៊ី​ល​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ថា​ ប្រេ​ស៊ី​ល​មាន​៥៨០​ករណី​ស្តី​អំពី​ទារក​កើតមក​ហើយ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ខុស​ប្លែក​ពី​ធម្មតា​នៅ​ត្រង់​ក្បាល​ គឺ​ក្បាល​ទារក​តូច​ ហើយ​ដែល​ករណី​នេះ​ ត្រូវ​គេ​សង្ស័យ​ថា​ អាច​បណ្តាល​មក​ពី​វីរុស្ស​ហ្សី​កា​នេះ​ហើយ​ដែល​មាន​ផ្ទុក​នៅ​ក្នុង​ខ្លួន​របស់​ម្តាយ​នៃ​ទា​រុក​នោះ​ ។​ ការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​ប្រេ​ស៊ី​ល​បាន​រក​ឃើញ​ថា​ រហូត​មក​ដល់​ពេល​នេះ​ ប្រេ​ស៊ី​ល​មាន​ករណី​ឆ្លង​វីរុស្ស​ហ្ស៊ី​កា​ប្រមាណ​៤១០០​ករណី​ ៕

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print