ក្មេងទំនើងអសីលធម៍ចរិកដែលសង្គមស្អប់ខ្ពើម! ជិះម៉ូតូជាក្រុមវ៉ៃ ទះក្បាលជនបរទេស តាមដងផ្លូវសាធារណៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ចែករំលែក៖

ភ្នំពេញ, បើតាមរូបភាព ក្រុមក្មេងទំនើងប៉ុន្មាននាក់ ដើរធ្វើសកម្មភាព ជិះម៉ូតូជាក្រុម វ៉ៃ ទះក្បាលជនបរទេស តាមផ្លូវសាធារណៈ គឺបង្ហាញពី អសីលធម៍ក្នុងសង្គមបំផុត ហើយមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មិនគាំទ្រទង្វើនេះ និងសូមអោយអាជ្ញាធរមានសមត្ថកិច្ច ចាត់ការរឿងនេះ ជាមួយនឹងការចែករំលែករូបភាព គ្រប់ទិសទី .. ! មិនយូរឡើយសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ ដែលជាក្មេងមានសាច់ឈាមសមរម្យក្នុងត្រកូលខ្ពស់ មិននឹកស្មានថា ពួកគាត់មានសារជាតិ មហាថោកយ៉ាងនេះ !

សូមរំឮកថា, ក្មេងស្ទាវ២នាក់​ ដែលជិះម៉ូតូ ទះក្បាលជនបរទេសដែលកំពុងជិះកង់​ ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វារ​ ឃាត់ខ្លួនបានហេីយ​ នៅថ្ងៃទី៨​ ខែមីនា​ ឆ្នាំ២០២១​ បន្ទាប់ពីក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានសរសេរ ! សូមជួយចែក​រំលែកបន្ត​អំពី​សកម្មភាព​របស់​កក្មេងពាល ទំនើង ២នាក់​នេះ​ អោយ​សមត្ថកិច្ច​បបានដឹង ! ហើយបញ្ជាក់ថា, តាមព័ត៌មានបឋមថា​ អ្នកឌុបឈ្មោះ​ អាឡេង​ ផ្ទះនៅ​ ភូមិ​ គៀនឃ្លាំង​ សង្កាត់​ ជ្រោយ​ចង្វារ​ ។

លើfacebook បានលើកឡើងថា, ទង្វើ​អាក្រក់​របស់​មនុស្ស​ខិលខូច​ខ្លះនៅក្នុងសង្គមចេះតែ​កេីតមានជាបន្តបន្ទាប់​ ដោយសារតែការអនុវត្តច្បាប់ធូរលុង​ មិនបានបំបាត់នូវនិទណ្ឌភាព ។ ជា​ពិសេស​ពេល​ប្រព្រឹត្ត​ខុស​ សុំទោស​រួចខ្លួន​ ។
ចាំមេីល​ករណី​នេះ​ តេី​សុំទោស​រួចខ្លួន​ដូច​ ករណី​មុនៗឬយ៉ាងណា​ ?
សមត្ថកិច្ចចាត់វិធានការ បានទាន់ពេលវេលា និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ នឹងសូមអោយបន្តនីតិវិធី ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះសមនឹងការប្រព្រឹត្តរបស់ពួកគេ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print