រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក FENG JIA ម្ចាស់សណ្ឋាគារ ស៊ីនយីនថៃ ស្ថិតនៅវិថីឯករាជ្យ(ផ្លូវលេខ១០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណ:មានភ្ញៀវវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្តព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុជម្រាបមក លោក FENG JIA ម្ចាស់សណ្ឋាគារ ស៊ីនយីនថៃ ស្ថិតនៅវិថីឯករាជ្យ (ផ្លូវលេខ១០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កម្មវត្ថុ ៖ ស្តីពីការផ្អាកជាបណ្តោះអាសន្នរវាជីវកម្មសណ្ឋាគារស៊ីនយីនថៃ ស្ថិតនៅ វិថីឯករាជ្យ (ផ្លូវលេខ១០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជា មណ្ឌលចត្តាឡីស័ក។
យោង៖- អនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
-តាមការចាំបាច់របស់រដ្ឋបាលខេត្តព្រះសីហនុ។
តបតាមកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន លោក ឱ្យបានជ្រាប ថា៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកសំណាកតេស្តពីភ្ញៀវដែលបានស្នាក់នៅសណ្ឋាគារ ស៊ីនយីនថៃ ស្ថិតនៅវិថីឯករាជ្យ (ផ្លូវលេខ១០០ ) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយលទ្ធផលតេស្តមាន វិជ្ជមានវីរុសកូវីដ-១៩។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឱ្យ លោកផ្អាកជា បណ្តោះអាសន្នអាជីវកម្មសណ្ឋាគារស៊ីនយីនថៃ ជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យមានភ្ញៀវថ្មីចូលទៅស្នាក់នៅ ហើយក៏មិនអនុញ្ញាតឱ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងសណ្ឋាគារចេញ-ចូលដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ចឡើយ។ ក្រុមការងាររដ្ឋបាលខេត្តនឹងរៀបចំទីតាំងនេះជាមណ្ឌលចត្តាឡីស័ក ហើយក្រមឆ្លើយតប បន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកដែលបម្រើការនៅក្នុងសណ្ឋាគារ ស៊ីនយីនថៃ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។
ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទរបស់សណ្ឋាគារស៊ីនយីនថៃ ជាបណ្តោះអាសន្ន និងដាក់ជា មណ្ឌលចត្តាឡីស័ក ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ក្នុងដំណាក់កាលនេះអ្នកពាក់ព័ន្ធទាំងអស់ជាមួយសណ្ឋាគារ ត្រូវតែយកសំណាកតេស្ត និងធ្វើ ចត្តាឡីស័កគ្រប់ៗគ្នាឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ក្នុងករណី លោក មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន។

“អាស្រ័យហេតុនេះសូម លោក អនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print