ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានសការណ៍ជាមួយការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីប្រើហឹង្សាដោយយកកាំបិតបានដេញកាប់នឹងដាវសាំម៉ូរ៉ៃទៅលើយុវជនម្នាក់ដែលជាសិស្សសាលាព្រះយុគន្ធរ បណ្តាលអោយរងធ្ងន់ នៅចំណុច មុខផ្ទះលេខ ១១បេ ផ្លូវ ២៣៨ ភូមិ ១ សង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញកាលពីថ្ងៃទី ២៩ខែកុម្ហះឆ្នាំ២០១៦កន្លងមកនេះ ។
ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចមានឈ្មោះ៖ ១-ឈ្មោះ សុធា វ៉ាឃីម ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ សិស្សថ្នាក់ទី ១០បេ ទីលំនៅផ្ទះលេខ ៧២អឺ១ ផ្លូវ ២១៥ សង្កាត់ វាលវង់ ខណ្ឌ ៧ មករា ។ ២-ឈ្មោះ ប្រាក់ ចាន់សំណាង ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ សិស្ស ថ្នាក់ទី ៩អា១ ផ្ទះលេខ ៥អឺ២ ផ្លូវ ១៣៤ សង្កាត់ វាលវង់ ខណ្ឌ ៧ មករា ។ វត្ថុតាងដកហូត ៖ ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក LG ពណ៌ ខ្មៅ លេខ 015 294979 ។ ចំណែកជនេងគ្រោះឈ្មោះ ដាំ ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សសាលាព្រះយុគន្ធរ។
បើតាមសំដីរបស់លោក កេ្រត សិខរិន អធិការរងដ្នាននគរបាលខណ្ឌ៧មករា ទួលផែនយុត្តិធម័ បានប្រាប់ឱ្យដឹងថា មុនថ្ងៃកើតហេតុខាងលើយុវជន២នាក់ជាសិស្សសាលាព្រះយុគន្ធរបានជិះម៉ូតូពីរគ្រឿងចេញមកពីសាលារៀនព្រះយុគន្ធរ ក្រោយមកក៏បានជួបនឹងក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូ៣ទៅ៤គ្រឿង មានគ្នា៧.៨នាក់ប្រដាប់ដោយដាវសាំម៉ូរ៉ៃ នឹងខ្សែក្រវ៉ាត បានមកដេញកាប់បណ្ដោយឱ្យយុវជនម្នាក់រងរបួសធ្ងន់ ។ ភ្លាមៗនោះក្រុមក្មេងស្ទាវទាំងអស់នោះ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។ ក្រោយកើតហេតុយុវជននោះត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
រហូតមកដល់ល្ងាចថ្ងៃទី ១ខែមិនាឆ្នាំ២០១៦នេះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានសការណ៍ជាមួយការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានធ្វើការស្រាវជ្រាវក៏ឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីប្រើហឹង្សាដោយយកកាំបិតបានដេញកាប់នឹងដាវសាំម៉ូរ៉ៃទៅយុជនម្នាក់ដែលជាសិស្សសាលាព្រះយុគន្ធរ បណ្តាលអោយរងធ្ងន់។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និង វត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងទៅតុលាការ៕
ដោយ៖ ស រស្មី