ខេត្តកំពង់ចាម៖ ស្នងការនគរបាលខេត្តកំពង់ចាម បានចេញសេចក្តីសម្រេច ស្តីពីៈការព្រមានលើកទី១ ដល់មន្ត្រីនគរបាលជាតិ ចំនួន ០២រូប៖
១-លោកវរសេនីយ៍ត្រី ប្រាក់ សោភ័ណ្ឌ (មូលហេតុៈ អសកម្មការងារ និងមិនបំពេញតួនាទីតាមភារកិច្ចរបស់ខ្លួន )
២-លោកវរសេនីយ៍ទោ ថូ ឡងឌី (មូលហេតុៈ អនុវត្តន៍ខុសនីតិវិធីការងារជំនាញនៃតួនាទីរបស់ខ្លួន )
ការព្រមានលើកទី២ និងជាលើកចុងក្រោយ ដល់មន្ត្រីនគរបាលជាតិ ចំនួន ០១រូប៖
១-លោកស្រីព្រិន្ទបាលទោ លាង សុធារី (មូលហេតុៈ ឈប់ដោយគ្មានការសុំអនុញ្ញាតិច្បាប់ បំពានលើកិច្ចសន្យារបស់ខ្លួនចំនួន
២លើកដែលធ្វើនៅការិយាល័យបុគ្គលិក និងទទួលការព្រមានលើកទី១ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ )
ការបណ្តេញចេញផុតពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចំនួន ០២រូប៖
១-លោកអនុសេនីយ៍ត្រី ខៀវ ចាន់វាសនា (មូលហេតុៈ បោះបង់ការងារ )
២-លោកព្រន្ទបាលទោ អិុន ដានិត្យ (មូលហេតុៈ ល្មើសវិន័យកងកំលាំងការពារជាតិ )
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សង្ឃឹមថាក្រោយពេលទទួលលិខិតព្រមាន ហើយមន្ត្រីនគរបាលជាតិទាំង ០៣ចេះភ្ញាក់រលឹកកែប្រែកំហុសខ្លួនធ្វើជាមន្ត្រីល្អបម្រើប្រជាពលរដ្ឋវិញ ហើយយើងក៏មានការសោកស្តាយក្នុងការបណ្តេញមន្ត្រីយើងចំនួន ០២នាក់ផងដែរ ៕