កម្លាំងចំរុះខណ្ឌពោធិ៍សែនជ័យដាក់គោលដៅរិតបន្តឹងច្បាប់ចរាចរណ៍ថ្មីឃាត់បាជនសង្ស័យ២នាក់ដកហូតដែកកាច់សោ​.ក​ម៉ូតូមួយ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់រួមទាំងឧបករណ៍សំរាប់កាច់សោរក ម៉ូតូ ត្រូវបានកំលាំងសមត្ថកិច្ចខណ្ឌពោធិសែជ័យ សហការណ៍ជា កំលាំងចរាចរណ៍ និងអន្តរាគមន៍ក្រុង ដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងនិងរឹតបន្តឹងច្បាប់ចរាចរណ៍ នៅមុខអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១១យប់ថ្ងៃទី ១ មិនា ២០១៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី មុខអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់ទី១ មានឈ្មោះ ឈាន ឈី អាយុ ២៩ ស្នាក់នៅផ្ទះជាមួយ សង្សារនៅផ្សារតាប៉ាង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ មានស្រុកកំណើត នៅខេត្តតាកែវ ទី២មានឈ្មោះ អ៊ាម វុត្ថា អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិអង្គត្រពាំង ឃុំល្វា ស្រុកព្រៃឈរ ខេត្តតាកែវ ដែលសមត្ថកិច្ចបានឆែករកឃើញនៅក្រោមកែបម៉ូតូមាន ឧបករណ៍ដែកអក្សរ T សំរាប់កាច់សោរកម៉ូតូចំនួន២ សោរខ្ចៅសំរាប់ដោះគ្រឿងមួយចំនួន លុយខ្មែរ១លាន២ម៊ឺនរៀល និងម៉ូតូមួយគ្រឿងម៉ាក CBR ពាក់ស្លាកលេខកណ្តាល 1R-5270 ។

តាមប្រភពពីសមត្ថកិច្ចបាន ប្រាប់ឲដឹងថានៅមុនពេលកើតហេតុ គឺកំលាំងប៉ូលីសខណ្ឌ សហការជាមួយចរាចរណ៍និងអន្តរាគមន៍ក្រុង បានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងអនុវត្តច្បាប់ចរាចរផ្លូវគោក ខណៈពេលអនុវត្ត ក៏មានជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកCBR ពណ៍សលាយក្រហមពាក់ស្លាក់លេខកណ្តាល 1R-5270 ជិះគ្នា២នាក់ ហើយពេលមកដល់ចំណុចខាងលើជនសង្ស័យ២នាក់ បានជិះម៉ូតូបំរ៉ុងគេចតែត្រូវកំលាំងឃាត់ជាប់ រួចបានធ្វើការឆែកឆេររកឃើញ ឧបករណ៍និងសោរTសំរាប់កាច់សោរកម៉ូតូចំនួន២ រួមជាមួយឧបករណ៍មួយចំនួន លុយខ្មែរ ១លាន ២ម៊ឺនរៀល កាតគ្រីម៉ូតូផ្សេងទៀត១សន្លឹក ទូរស័ព្ទដៃ៤គ្រឿង ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាង បញ្ចូនមកជំនាញព្រហ្មទ័ណ្ឌខណ្ឌពោធិសែនជ័យដើម្បីសួរនាំ ៕

image

image

image

image

...

ដោយ៖  សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print