ដុតបំផ្លាញផ្ទះហើយ ថែមទាំងវាយម្តាយបង្កើតរបស់ខ្លួនឯងទៀតគ្រាន់តែទាស់សម្តីគ្នាជាមួយម្តាយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ យុវជនឈាមរាវម្នាក់ ដោយសារទាស់សម្តីជាមួយម្តាយបង្កើតរបស់ខ្លួន បានដុតផ្ទះព្រមទាំងវាយតប់ម្តាយរបស់ខ្លួន ហេតុការណ៍នេះកើតឡើងនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី វេលាម៉ោង១៥នឹង៥នាទីថ្ងៃ១ខែមិនាឆ្នាំនេះ ។

បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីជាម្តាយឈ្មោះ ទ្រី ណារ៉ន អាយុ៤១ឆ្នាំ ជាជនជាតិខ្មែរ មានស្រុកកំភូមិពោធិទង ឃុំពោធិទង ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដែលបច្ចុប្បន្នបានស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ បានឈ្លោះប្រកែកជាមួយកូនប្រុសឈ្មោះ សួន បញ្ញា អាយុ២២ឆ្នាំជនជាតិខ្មែរ បន្ទាប់មកកូនប្រុសនោះក៏បានវាយម្តាយ ហើយថែមទាំងបានដុតផ្ទះដែលខ្លួនធ្លាប់រស់នៅឆេះអស់គ្មានសល សូម្បីសំភារៈនៅក្នុងផ្ទះក៏ឆេះអស់ដែរ។

សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា ផ្ទះដែលយុវជនឈាមរាវដុតបំផ្លាញគ្មានសលមានទំហំទទឹង៤,៥ម៉ែត្រ បណ្តោយចំនួន១២ម៉ែត្រ ដំបូលប្រក់ស័ង្កសី រីឯយុវជនឈាមរាវក្រោយពីបានដុតបំផ្លាញផ្ទះរបស់ម្តាយរួចក៏បានរត់គេចខ្លួនបាត់៕

image

image

image

image

sew (2)

se

...

ដោយ៖ សហការី ហ្វេសប៊ុក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print