ភ្នំពេញ, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា, សម្រាប់ម្ចាស់ទីតាំងអាជីវកម្ម ការប្រើប្រាស់ QR Code នឹងក្លាយជាសំណាញ់សុវត្ថិភាពការពារការពារទីតាំងអាជីវកម្មឱ្យដំណើការជាធម្មតាតាមបែបគន្លងថ្មី។ សូមស្នើឱ្យបុគ្គលចូលទីតាំងរបស់ខ្លួន ស្កេន QR Code និងបង្ហាញលទ្ធផល ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធនឹងជីងឺកូវីដ១៩របស់បុគ្គលទាំងនោះ តាមរយៈការបង្ហាញពណ៌លើអេក្រង់ទូរសព្ទ ដូចខាងក្រោម៖
ពណ៌បៃតង បញ្ជាក់ពីស្ថានភាពធម្មតា បុគ្គលនោះមិនត្រូវបានកត់ត្រាថាមានពាក់ព័ន្ធជាមួយជំងឺកូវីដ១៩ ក្នុងអំឡុងពេល១៤ថ្ងៃកន្លងមកទេ។ លោកអ្នកអាចអនុញ្ញាតឱ្យបុគ្គលនោះចូលដោយអនុវត្តតាមវិធានសុខាភិបាល។
បើ Scan QR Code ហើយបង្ហាញ៖
ពណ៌លឿង បញ្ជាក់ពីស្ថានភាពគួរឱ្យសង្ស័យ មានន័យថាបុគ្គលនោះបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដោយផ្ទាល់ ឬដោយប្រយោល ក្នុងអំឡុងពេល ១៤ថ្ងៃចុងក្រោយ និងមិនទាន់បញ្ចប់កាតព្វកិច្ចធ្វើចត្តាឡីស័ក។
តើគួរធ្វើយ៉ាងណា?
– សម្រាប់សាមីខ្លួន អ្នកត្រូវបំពេញកាតព្វកិច្ចធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃឱ្យបានត្រឹមត្រូវ ហាមដាច់ខាតដើរចេញក្រៅផ្ទះឬទីកន្លែងធ្វើចត្តាឡីស័ក តាមដានសុខភាពខ្លួនឯង ព្រមទាំងអនុវត្តវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក។
– សម្រាប់ម្ចាស់ទីតាំងអាជីវកម្ម ប្រសិនបើមានបុគ្គលមានស្ថានភាពគួរឱ្យសង្ស័យនេះ ទៅដល់ទីតាំង របស់លោកអ្នក លោកអ្នកអាចសម្រេចចិត្តមិនអនុញ្ញាតឱ្យបុគ្គលនោះចូល ឬអាចផ្តល់សេវាជូនគាត់ដោយមានការប្រុងប្រយ័ត្ននិងដាច់ដោយឡែកពីគេ។
បើ Scan QR Code ហើយបង្ហាញ៖
ពណ៌ក្រហម បញ្ជាក់ពីស្ថានភាពហានិភ័យខ្ពស់ ថាបុគ្គលនោះមានជំងឺកូវីដ១៩
តើគួរធ្វើយ៉ាងណា?
– សម្រាប់សាមីខ្លួន ត្រូវប្រញាប់ហៅទៅលេខទូរសព្ទទាន់ហេតុការណ៍១១៥ ដើម្បីស្វែងរកការព្យាបាលជាបន្ទាន់។
– សម្រាប់ម្ចាស់ទីតាំងអាជីវកម្ម លោកអ្នកមិនត្រូវអនុញ្ញាតឱ្យបុគ្គលនោះចូលទីតាំងខ្លួនជាដាច់ខាត និងហៅទៅលេខទូរសព្ទទាន់ហេតុការណ៍១១៥។
សូមបញ្ជាក់ថា៖ ការប្រើប្រាស់ប្រព័ន្ធ QR Code នេះ មិនមានការតាមដានឯកជនភាពរបស់បុគ្គលឡើយ ហើយទិន្នន័យនេះ មិនមានចែករំលែកទៅស្ថាប័ន បុគ្គលណា ក្រៅពីគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងគោលដៅការពារសុខភាពសាធារណៈ។
ការចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code នេះទាំងអស់គ្នា ដើម្បីបង្កាសុខភាព ទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតសកលនេះ និងជួយឱ្យសកម្មភាពធុរកិច្ចរបស់លោកអ្នកអាចនៅដំណើរការបានជាធម្មតា តាមបែបគន្លងថ្មី។
“Stop Covid” QR Code A Preventive Measure Safeguarding Business Operations in the New Norm ៕
ដោយ, សិលា