រដ្ឋបាលខេត្តឧត្តរមានជ័យ សម្រេចផ្អាកការរៀបពិធីមង្គលការ និងពិធីជួបជុំទាំងអស់ នៅទូទាំងឧត្ដរមានជ័យ ចាប់ពីថ្ងៃនេះតទៅ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ, នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជម្រាបជូន លោកអភិបាលក្រុងសំរោង និងស្រុកទាំងបួន។កម្មវត្ថុ ៖ ស្តីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាសនានានាជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ។

យោង ៖ ស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោកអភិបាលក្រុងសំរោង និងស្រុក ទាំងបួន ឱ្យបានជ្រាបថា ដោយសារស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” នៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយជាមួយគ្នានេះ រដ្ឋបាលខេត្តឧត្តរមានជ័យបានសង្កេត ឃើញថានៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចនៅបន្តរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំបែបសាសនា នានាដែលមានការប្រមូលផ្តុំមនុស្សច្រើន និងពិធីផ្សេងៗទៀត គួបផ្សំនឹងបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមានការ ធ្វេសប្រហែស មិនបានអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមវិធានការ “៣កុំ និង ៣ការពារ កត្តាទាំងនេះបានបង្កហានិភ័យខ្ពស់ក្នុងការចម្លង និងការឆ្លងរាលដាលនៃជំងឺ កូវីដ១៩ ចូលក្នុងសហគមន៍។

ដើម្បីបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញបន្តការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលមានហានិភ័យ ខ្ពស់ និងដើម្បីកាត់ផ្តាច់ខ្សែចម្លងចូលក្នុងសហគមន៍ រដ្ឋបាលខេត្តឧត្តរមានជ័យសូមធ្វើការណែនាំដល់ លោកអភិបាល ក្រុង ស្រុក ដូចខាងក្រោម ៖
១. ត្រូវណែនាំជាបន្ទាន់ដល់លោក លោកស្រីមេឃុំ ចៅសង្កាត់ត្រូវតែផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាត ច្បាប់សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំបែបសាសនានានាក្នុងរូបភាពប្រមូល ផ្តើមនុស្សច្រើនចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នេះតទៅ
២. ក្នុងករណីទទួលបានការអនុញ្ញាតឱ្យរៀបចំពិធីពីអាជ្ញាធរមានសមត្ថកិច្ចមុនទទួលបានសេចក្តីណែនាំ នេះ ត្រូវធ្វើការអប់រំណែនាំម្ចាស់ពិធីដែលបានស្នើសុំរួចរាល់នោះឱ្យលើកពេល ឬផាកពិធីដែលមានការ ប្រមូលផ្តុំមនុស្សច្រើនក្នុងពេលចាំបាច់ចំពោះមុខនេះសិន ឬក្នុងករណីចាំបាច់ត្រូវតែបន្តប្រារព្ធពិធី ត្រូវណែនាំឱ្យកាត់បន្ថយភ្ញៀវចូលរួមជាអប្បបរមា ដោយចាំបាច់ត្រូវពាក់ម៉ាស់ , មានអាល់កុល ឬ ជែលសម្រាប់លាងសម្អាតដៃ និងបាញ់សម្លាប់មេរោគ ដោយតាមដានវត្តមានភ្ញៀវដែលត្រូវចូលរួមឱ្យបានច្បាស់លាស់ (ពិសេសអត្តសញ្ញាណ និងមធ្យោបាយទំនាក់ទំនងសម្រាប់អ្នកមកពីក្រៅខេត្ត) និងរក្សាគម្លាតសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំតុអាហារមិនឱ្យលើសពី ០៥នាក់ (ប្រាំនាក់ ) ក្នុង មួយតុជាកំហិត ។ ក្នុងករណីដែលម្ចាស់ពិធីមិនចូលរួមសហការ និងមិនអនុវត្តតាមការណែនាំរបស់ [៊ក្រសួងសុខាភិបាល នៅបន្តរៀបចំពិធីដោយពុំមានការអនុញ្ញាត និងមិនគោរពតាមវិធានការអនាម័យ និងការណែនាំនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវចុះបិទ ឬផាកពិធីនៃការជួបជុំនោះជាបន្ទាន់
៣. បន្តពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គមតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួង សុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ និងត្រូវអនុវត្តវិធានការច្បាប់ដែលមានជាធរមានជាចាំបាច់ចំពោះជនណាដែលបំពានការណែនាំ និង មិនសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការងារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដី-១៩
៤. ការផ្អាកជាបណ្តោះអាសន្នការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា នឹងត្រូវបន្តអនុវត្តរហូតដល់មានការជូនដំណឹងជាថ្មីពីរដ្ឋបាលខេត្ត ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោកអភិបាលក្រុង ស្រុក ជ្រាប និងត្រូវចាត់ចែងអនុវត្តឱ្យបាន ម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ ពិសេសដើម្បីកាត់ផ្តាច់នូវខ្សែចម្លងក្នុងសហគមន៍ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print