តារាកំប្លែង ស្រីអុីត រកឃើញវិជ្ជមានកូវីដ-១៩ ក្រោយពាក់ព័ន្ធនឹងតារាចម្រៀង វី ឌីណែត

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែងរបស់ទូរទស្សន៍CTN អ្នកនាង សេន ចិន្តា ហៅស្រីអ៉ីត បានបញ្ជាក់ថា នាងមានវិជ្ជមានជំងឺកូវីដ-១៩។ ការឆ្លងនេះត្រូវបានគេដឹងដែរថា ក្រោយពីតារាកំប្លែងរូបនេះមានទំនាក់ទំនងជាមួយនឹងតារាចម្រៀង វី ឌីណែត ដែលបានឡើងឆាកប្រគំតន្ត្រីមួយរបស់ទូរទស្សន៍នេះកាលពីសប្តាហ៍មុននោះ។
តារាកំប្លែងរូបនេះបានបញ្ជាក់ថា នាងពិតជាមានវិជ្ជមានជំងឺកូវីដ-១៩មែន ដោយបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅក្នុងសណ្ឋាគារ Great Duke ។ នាងបន្តថា ក្រុមគ្រូពេទ្យបានមកយកនាងទៅសម្រាកកាលពីម្សិលមិញពីផ្ទះរបស់នាងនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩មក។ គេសង្ស័យដែរថាការឆ្លងជំងឺកូវីដ-១៩នេះគឺក្រោយពីតារាចម្រៀងវី ឌីណែត ដែលមានវិជ្ជមានជំងឺនេះបានឡើងឆាកតន្ត្រីកម្មវិធីរាត្រីកម្សាន្តរបស់ទូរទស្សន៍CTN កាលពីរាត្រីថ្ងៃសៅរ៍ទី៦ ខែ មីនាឆ្នាំ២០២១ ខណៈដែលបុគ្គលិកជាច្រើនរួមទាំងតារាចម្រៀង និងពិធីករមួយចំនួនទៀតក៏បានធ្វើតេស្តរកមេរោគកូវីដ-១៩នេះដែរ។
ស្រីអុីត គឺជាតារាកំប្លែងទី១នៅ CTN ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ខណៈដែលមានបុគ្គលិក និងសិល្បករនៅក្រុមហ៊ុនហង្សមាស៧រូបហើយបានរកឃើញវិជ្ជមានជំងឺផ្លូវដង្ហើមមួយនេះមានដូចជាលោក ណុប បាយ៉ារិទ្ធិ អ្នកនាង សុគន្ធ នីសា កញ្ញា វី ឌីណែត ពិធីការិនីអ្នកនាង ចាន់ កែវ និមល គ្រូភ្លេង លោក សាន់ សុវណ្ណឌីន អ្នកដឹកនាំសម្តែង លោក អុីកូ វ៉ាក់សុង និង អ្នកដឹកនាំសម្តែង និងនិពន្ធបទចម្រៀងលោកលី ស៊ីនហួន ៕
ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print