ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៍មានច្រានចោលនូវព័ត៌មានមិនពិត អំពីវិធីព្យាបាលជំងឺឆ្លងកូវីដ-១៩ ដែលជនខិលខូចមួយចំនួនតូចកំពុងចែកចាយនៅលើបណ្ដាញសង្គម Facebook នាំឲ្យមានការយល់ច្រឡំ។
ចំពោះការលើកឡើងរបស់លោកស្រី ឱ វណ្ឌឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព័ត៌មានដែលបានចែកចាយនោះ មិនត្រឹមត្រូវទេ សូមកុំចែកចាយបន្ដ»។
បេីតាមក្រសួងសុខាភិបាល បានបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលចេញមកច្រានចោលព័ត៌មានមិនពិត ពាក់ព័ន្ធជាមួយនឹងវិធីព្យាបាល និងការប្រើប្រាស់ថ្នាំសម្រាប់អ្នកកើតជំងឺកូវីដ-១៩ ដើម្បីទទួលទាន៕ដោយ៖ស តារា
...