នឹកស្មានមិនដល់សោះ​! ការច្នៃស្រកីដូង​ ទៅជាផលិតជីកំប៉ុស្ត របស់កសិករខេត្តសៀមរាប​ អាចរកចំណូលបានជាង ២លានរៀលក្នុង១ខែ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេីតាមលេីកឡេីងរបស់លោក ឡុង គាន កសិករនៅភូមិអូរទទឹង ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងថា​ ការច្នៃស្រកីដូង​ ទៅជាផលិតជីកំប៉ុស្ត របស់កសិករខេត្តសៀមរាប​ អាចរកចំណូលបានជាង ២លានរៀលក្នុង១ខែ​ ជាពិសេស​នោះ​ គឺជួយធ្វើឱ្យជីវភាពក្រុមគ្រួសាររបស់គាត់កាន់តែប្រសើរឡើង។ បន្ថែមពីនេះ​លោក ឡុង គាន បន្ត​ថា បន្ទាប់ពីមានការជំរុញ ពីគម្រោងអភិវឌ្ឍន៍កសិកម្មនៅក្នុងស្រុក ដោយបានជួយទិញម៉ាស៊ីនកិនស្រកីដូងទៅជាជីកំប៉ុស្ត និងជួយរកទីផ្សារ សម្រាប់​ជីវភាពរបស់គាត់។

កសិកររូបនេះ​ បន្តទៀតថា​ ក្នុងមួយខែ លោកអាចផលិតបានជីកំប៉ុស្ត ទាំងលក់រាយនិងបោះដុំ ចន្លោះពី២០០ទៅ៣០០ការ៉ុងតូច ហើយក្នុងមួយការ៉ុងលក់បានពី៨ពាន់ទៅ១ម៉ឺនរៀល ដោយសរុបទំាងអស់ លោករកចំណូល បានជាង២លានរៀន។

លោក ឡុង គាន​ បានគូសបញ្ជាក់ថា​៖« ពីមុនគឺគាត់ទិញជីកំប៉ុស្តពីប្រទេសថៃ ហើយឃើញគេលាយជាមួយស្រកីដូង ដូចនេះខ្ញុំបានពិភាក្សាជាមួយអង្គការ ថាប្រសិនជាយើងច្នៃឱ្យដូចគេគឺប្រហែលជាធ្វើបាន ដូចនេះអង្គការបានទៅទិញសម្ភារមកយកឱ្យខ្ញុំធ្វើ។ ហើយខ្ញុំកែច្នៃយកស្រកីដូងនេះធ្វើជាជីកំប៉ុស្តបានជាង១ឆ្នាំមកហើយ ហើយក្នុងមួយខែយើងកិនបានចន្លោះ ពី២០០ទៅ ៣០០ការ៉ុង ប៉ុន្តែប្រសិនជាសម្ភារយើងមានច្រើន គឺក្នុងមួយខែបានរាប់ពាន់ការ៉ុង ច្រើនជាងហ្នឹងទៀត។ ហើយនេះគ្រាន់តែមានការកែច្នៃជាលក្ខណៈតូចសិន ហើយការធ្វើជីកំប៉ុស្តនេះគឺមាន កិនស្រកីដូងលាមកគោ ផេះអង្កាម លាយបញ្ចូលគ្នាជាមួយថ្នាំសម្លាប់រោគផ្សិត ដែលធ្វើឱ្យដំណាំកាន់តែលូតលាស់បានល្អ»។

គួរបញ្ជាក់ថា ជីកំប៉ុស្តដើរតួជាជំរកធម្មជាតិសម្រាប់ជីវតូចៗដែលអាចជួយឱ្យរុក្ខជាតិលូតលាស់បាន នៅពេលដែលលោកអ្នកលាយ ជីកំប៉ុស្ត ជាមួយដីដែលខូចគុណភាព នោះវាធ្វើឱ្យដីមានគុណភាពប្រសើរឡើងវិញ ហើយនិងកាត់បន្ថយការហូរច្រោះដី៕ដោយ​៖សហការី​

...

ប្រភពពី៖ក្រសួងព័ត៌មាន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print