អ្នកមានបំណងចង់ធ្វេីដំណេីរតាមផ្លូវជាតិលេខ៣​ និងលេខ៤​ តេីគួរធ្វេីយ៉ាងម៉េចទេីបអាចទៅបាន

ចែករំលែក៖

ខេត្ត​ព្រះ​សីហ​នុ​៖ ​​ខណៈដែល​ករណីកូវីដ-១៩​ កំពុង​រាលត្បាល​នៅកម្ពុជា​នោះ​ ភ្លាមៗ​អាជ្ញាធរ​ និងមន្ត្រី​ជំនាញ​បានសហការគ្នា​ ដេីម្បីការពារទប់ស្កាត់ជំងឺឆ្លងមួយនេះ​ បានធ្វេីឲ្យបងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួនបាន​ងាយឆ្ងល់ហេីយនិយាយតៗគ្នាថា៖ «រឿង​បិទផ្លូវ​ជាតិ​លេខ​៣និង​ផ្លូវជាតិ​លេខ​៤ ឆ្ពោះទៅកាន់​ខេត្ត​ព្រះ​សីហ​នុ បើ​ជិះ​រថយន្ត​ម្នាក់ឯង ​ឬ​ជិះ​ម៉ូតូអាច​ឆ្លងកាត់​បាន​ទេ?

ជុំវិញបញ្ហានេះដែរ​ មន្ត្រី​ជំនាញ​ ក៏បានពន្យល់ដែរ​ថា៖ «សំខាន់​គឺ​បិទ​មនុស្ស​ចេញ-ចូល​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បីការពារ​និងទប់ស្កាត់ជំងឺ​កូ​វី​ដ​-១៩មិន​ថា ជិះ​ម៉ូតូ ជិះ​រថយន្ត​ ជិះ​យានយន្ត​ផ្សេង​ៗ​នោះ​ទេ នៅ​បន្ត​អនុវត្ដ​ដដែល​។

មន្រ្តីដដែលបន្តថា​ ដោយឡែក​ចំពោះ​ករណីលើកលែង​វិញ​ មានតែ​រថយន្ត​សង្គ្រោះ ​ដែល​ដឹក​អ្នកជំងឺ​ទៅ​កាន់​មន្ទីរ​ពេទ្យ និង​​យានយន្ត​ដឹក​ទំនិញ។ ប៉ុន្តែត្រូវ​​កំណត់​ឲ្យ​មាន​មនុស្ស​លើ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​តែ​០២​នាក់​ប៉ុណ្ណោះ ដោយ​ឆ្លងកាត់​ការ​ពិនិត្យ​ត្រឹមត្រូវ​ពី​សមត្ថកិច្ច​ទើប​អនុញ្ញាត ។

គួរបញ្ជាក់ថា​ ចំពោះ​វិធានការ​នេះដែរ​ នឹង​ធ្វើ​បន្ត​២៤​ម៉ោង​លើ​២៤​ម៉ោង រហូត​ដល់​បញ្ចប់ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ពី​ជំងឺ​កូ​វី​ដ​១៩ នៅក្នុងប្រទេសកម្ពុជា៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print