ការលូតកម្ពស់របស់កុមារចំណុះទៅលើកត្ដាជាច្រើនដូចជា តំណ ពូជ, របបជីវជាតិ, ការហ្វឹកហាត់កីឡា, បរិស្ថានរស់នៅ… ក្នុង នោះរបបជីវជាតិមានឥទ្ធិពលយ៉ាងច្រើនទៅដល់ការលូតកម្ពស់ ។ ប្រើប្រាស់ អាហារទាំងឡាយខាងក្រោមនេះនឹងជួយកុមារលូតលាស់ប្រសិទ្ធភាពបំផុត ដូចជា ៖
-ស៊ុត
ស៊ុតជាប្រភពអាហារសម្បូរវីតាមីន B12 និងប្រូតេអ៊ីន, សារ ជាតិជីវជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការរីកចម្រើនកម្ពស់របស់កុមារ ។
-ទឹកដោះគោ
ទឹកដោះផ្ទុកយ៉ាងច្រើននូវប្រូតេអ៊ីន, កាល់ស្យូម, ល្អបំផុត សម្រាប់ការលូតលាស់ឆ្អឹង, ហើយវាជាអាហារដ៏ល្អសម្រាប់កុមារ ដើម្បីរីកចម្រើនកម្ពស់ ។ អាស្រ័យហេតុនេះ ចូរឱ្យកុមារទទួលទាន ទឹកដោះគោ ២-៣ កែវ ក្នុង១ថ្ងៃ ។
-សណ្ដែកសៀង
សណ្ដែកសៀងសម្បូរប្រូតេអ៊ីន មានលទ្ធភាពកែប្រែឱ្យប្រសើរ ឡើងដល់ឆ្អឹងនិងសាច់ដុំរបស់កុមារ ។
-សាច់មាន់
សាច់មាន់ផ្ទុកប្រូតេអ៊ីនច្រើន ជួយឱ្យឆ្អឹងរឹងមាំ និងលូតលាស់ កម្ពស់ ។
-គ្រឿងសមុទ្រ
ពពួកបង្គា, ក្ដាម, ងាវ, ខ្យង, គ្រំសម្បូរប្រូតេអ៊ីន, វីតាមីន D, កាល់ស្យូម ជួយឱ្យកុមាររីកចម្រើនកម្ពស់បានល្អប្រសើរ ។
-ផ្លែឈើ
ពពួកផ្លែឈើដូចជាក្រូច, ក្រូចថ្លុង, ក្រូចឆ្មារ មានវីតាមីន C ច្រើនជួយឱ្យសរីរាង្គស្រូបយកកាល់ស្យូមបានពេញលេញ ។ ក្រៅពីនេះ ផ្លែឈើសម្បូរវីតាមីន A ដូចជាស្វាយល្ហុង… ជួយកុមារលូតលាស់ កម្ពស់និងមានឆ្អឹងមាំមួន ៕