កំលាំងអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ករណីប្រើប្រាស់គ្រឿងញៀន ត្រូវបានកំលាំងអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន កាលពីវេលាម៉ោង១១ៈ៤៥នាទីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នៅចំនុចសំណង់អាណាធិបតេយ្យ ម្តុំផ្លូវរថភ្លេីង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ការឃាត់ខ្លួននេះសមត្ថកិច្ច អ ហ ដូនពេញសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ឈានដល់បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណី ចែកចាយ និងប្រេីប្រាស់គ្រឿងញៀន រួមមានៈ ១.ឈ្មោះ ម៉ៅ អាយុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥៩ ភូមិ៥ សង្កាត់អូឡាំពិច ចំការមន ។ ២.ឈ្មោះ ទៀ សៀវឡុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ៣.ឈ្មោះ ទន់ ប៊ុនរិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ៤.ឈ្មោះ មឹុង វណ្ណះ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។

វត្ថុតាងចាប់មានៈ-ដាវ ចំនួន០១-កូនកាំបិត ចំនួន០១-កាំបិតតាំងតោ ចំនួន០១និងឧបករណ៏សំរាប់សេពគ្រឿងញៀនមួយចំនួន ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង០៤នាក់ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print