អតីតម្ចាស់ខ្សែក្រវ៉ាត់ទម្ងន់មធ្យមលោក Marvin Hagler ស្លាប់ក្នុងវ័យ៦៦ឆ្នាំ

ចែករំលែក៖

អតីតម្ចាស់ខ្សែក្រវ៉ាត់ទម្ងន់មធ្យមពិភពលោក Marvin Hagler បានទទួលមរណៈភាពក្នុងអាយុ៦៦ឆ្នាំ។អតីតកីឡាករសញ្ជាតិអាមេរិករូបនេះបានត្រួតត្រាផ្នែកទម្ងន់មធ្យមចាប់ពីឆ្នាំ១៩៧៩ រហូតដល់ការចាញ់ដ៏ចម្រូងចម្រាសរបស់គាត់ដោយកីឡាករ Sugar Ray Leonard នៅខែមេសា ឆ្នាំ១៩៨៧ ។

ភរិយារបស់លោក Marvin Hagler បាននិយាយថា “ថ្ងៃនេះជាអកុសលប្តីជាទីស្រឡាញ់របស់ខ្ញុំ បានទទួលមរណៈភាពដោយមិននឹកស្មានដល់នៅផ្ទះរបស់គាត់នៅរដ្ឋ New Hampshire” 

លោក Marvin Hagler ធ្លាប់ប្រកួតបាន៦៧លើកក្នុងអាជីពអាជីពរយៈពេល១៤ឆ្នាំរបស់គាត់ដោយឈ្នះ ៦២លើក គាត់បានឈ្នះ៥២លើកដោយផ្តួលដៃគូឲ្យសន្លប់ ខណៈពេលដែលរូបគេបានស្មើ២លើកនិងចាញ់៣លើក។

នៅខែកញ្ញា ឆ្នាំ១៩៨០ លោក Marvin Hagler បានប្រកួតជាមួយកីឡាករសញ្ជាតិអាល្លឺម៉ង់ Alan Minter នៅឯពហុកីឡដ្ឋាន Wembley ដើម្បីដណ្តើមបានជើងឯកពិភពលោកលើកដំបូងរបស់គាត់ដោយឈ្នះខ្សែក្រវាត់ WBA និង WBC 

ការប្រយុទ្ធដ៏ល្បីល្បាញបំផុតរបស់គាត់បានកើតឡើងនៅខែមេសាឆ្នាំ១៩៨៥ នៅពេលដែលគាត់បានប្រកួតជាមួយ Thomas ‘Hit Man’ ជុំវិញការប្រកួដង ដែលគេហៅថា ជាការប្រកួតសងសឹកដ៏ស្វិតស្វាញបំផុត

លោក Hagler បានការពារតំណែងជើងដោយជោគជ័យចំនួន១២ដងរហូតដល់ការបរាជ័យរបស់គាត់ដោយ Leonard ដោយការសម្រេចបំបែកកំណត់ត្រានេះ ហើយគាត់បានចូលនិវត្តន៍មួយឆ្នាំក្រោយមក ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print