ជនខិលខូច​ លួច​ដុត​កូនឈើប្រណីត​ជាង៥ម៉ឺនដើម ដែលសម្ដេចតេជោ ហ៊ុន សែន ដាំនៅឧទ្យានជាតិតេជោសែនប្ញស្សីត្រឹប

ចែករំលែក៖

ខេត្ត​ព្រះវិហារ៖ នេះគឺជាលើកទី១ហេីយ ដែល​ជនមិនស្គាល់អត្តសញ្ញាណ​ បានធ្វេីសកម្មភាពលួចដុតដេីមឈើចំនួនប្រមាណ ៥ម៉ឺនដើម នៅលើដីជាង ១០០ហិកតា ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាំដុះកម្ពស់លេចក្បាលទៅហើយ​ នៅ​ក្នុងឧទ្យានជាតិតេជោសែនប្ញស្សីត្រឹប​ ស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឲ្យឆេះខ្ទេចស្ទើរតែទាំងស្រុង។​

មិនតែប៉ុណ្ណោះ​បទល្មើសលួចកាប់ដើមឈើធំៗជាច្រើន​ នៅតែបន្តកើតមាននៅក្នុងឧទ្យានជាតិ តេជោសែន ឫស្សីត្រឹប ដែលត្រូវបានប្រជនរស់នៅក្បែរនោះ បាននាំគ្នាលួចចូលកាប់បំផ្លាញ់ដើមឈើធំៗប្រមាណ ៣០០ដើម។ ហើយដើមឈើប្រភេទខុសគ្នាៗរាប់រយដើមដែលបានកាប់បំផ្លាញនោះ គឺត្រូវបានរកឃើញក្នុងផ្ទះប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យាននេះតែម្តង។

បើតាមលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា​ ពាក់ព័ន្ធ​ករណីលួចដុតកូនឈើប្រណិតនេះដែរ បាននិយាយរៀបរាប់នៅក្នុងវីដេអូឡាយ តាមប្រព័ន្ធហ្វេសប៊ុកផ្ទាល់ខ្លួន ថា៖«កូនឈើប្រណីតៗទាំងអស់នោះ ជាការខិតខំប្រឹងប្រែងដាំឡើងវិញក្រោមអធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញមកដាំ ដើម្បីផ្ដល់ជាធនធានធម្មជាតិទុកដល់ក្មេងជំនាន់ក្រោយ អាចថែរក្សាបន្តទៀតទៅថ្ងៃខាងមុខ ត្រូវបានជនអគតិ ធ្វើការដុតបំផ្លាញ ដែលកូនឈើទាំង៥ម៉ឺននោះ ភាគច្រើនជាប្រភេទឈើបេង ឈើធ្នង់ មានចំនួនជាង៥ម៉ឺនដើម»។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ​ បន្ថែមថា​ ការដុតបំផ្លាញនេះមិនមែនជាការដុត ដើម្បីដេញសត្វព្រៃនោះទេ គឺមានបំណងតែម្ដងដែលបានដុត០៣កន្លែងនៃផ្ទៃដី១០០ហិកតា ហើយចាប់ផ្ដើមឆេះពីម៉ោង ១១ព្រឹករហូតដល់ម៉ោង៤រសៀលថ្ងៃទី១៤ មីនា។

លេីសពីនេះ​លោកបណ្ឌិត សុខ ទូច រៀបរាប់ពីអារម្មណ៍សោកស្ដាយខ្លាំងជាពន់ពេក បន្ទាប់ពីបានឃើញសភាពកូនឈើប្រណីតឈើដែលខំដាំទាំងនោះ ត្រូវបានឆេះអស់ស្ទើរទាំងស្រុងក្នុងរយៈមួយពព្រិចភ្នែក ដោយសារជនអគតិ ភាពឈ្លានីស និងដោយសារកម្លាំងជំនួយក្នុងការពន្លត់មានចំនួនតិចពេក មិនអាចជួយពន្លត់ទាន់បានទាន់ពេលវេលា។​ លោក​ បន្ថែម​ថា​ ដើម្បីរក្សាព្រៃឈើ សត្វព្រៃឱ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ រាជបណ្ឌិត្យសភា បានអប់រំឱ្យគាត់ស្រឡាញ់ព្រៃឈើអស់រយៈពេល ២ឆ្នាំហេីយ និងសុំឱ្យកុំកាប់ព្រៃឈើ កាប់ឈើរៀនយកដី ប៉ុន្តែគាត់អាចអាស្រ័យអនុផលព្រៃឈើ មានដូចជា ផ្សិត វល្លិ៍ ទំពាំង។ល។

បច្ចុប្បន្ន​រាជបណ្ឌិត្យសភា ក៏បានបង្កើតការងារឱ្យគាត់មកចិញ្ចឹមមគោទឹកដោះ ចៀម ពពែ ដើម្បីឱ្យគាត់អាចរក្សាបាននូវវប្បធម៌របស់ខ្លួន ដូចជាការរៀបចំយកជ័រពីដើមច្បោះ (ជ័រត្រាចជាដើម) និងទីតាំងឡស្លដែកបុរាណ ដែលសុទ្ធសឹងតែជាវប្បធម៌របស់ជនជាតិគួយ ដែលជាជនដើមភាគតិច។

សូម​ជម្រាបដែរថា​ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។

គួរបញ្ជាក់ថា ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print