រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌៖ អ្នកមានចេតនាចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃអាចដាក់​ទោស​ស្មើបទល្មើសឧក្រិដ្ឋរហូតដល់២០ឆ្នាំ

ចែករំលែក៖

ភ្នំពេញ, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា, ច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឬច្បាប់​កូវីដ១៩ ត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេស​កម្ពុជា ហើយច្បាប់នេះ នឹងដាក់ទោសចំពោះអ្នកដែលមានចេតនាធ្វើឱ្យឆ្លងដល់អ្នកដទៃដូចបទ​ល្មើស​ឧក្រិដ្ឋ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លង​រាលដាលជំងឺ​កូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” នាព្រឹកថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ២០២១ នៅទីស្តីក្រសួង​សុខាភិ​បាល លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​បាន​លើកឡើងថា ​ការធ្វើច្បាប់កូវីដ១៩នេះ ត្រូវបានធ្វើការស្រាវជ្រាវពីបទពិសោធន៍មកពី​បណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក ហើយ ច្បាប់នេះធ្វើឡើងដើម្បីបំពេញ​ស្ថាន​ភាពបច្ចុប្បន្ននេះ និងនៅពេលអនាគត។ លោករដ្ឋមន្រ្ដីបានបន្ដទៀតថា ក្នុងរយៈពេល​ជាង១ឆ្នាំនេះ​ កម្ពុជាបានគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ ដែលមានការចូលរួមពីប្រជាពលរដ្ឋ ដែលទទួលបានការកោតសរសើរ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្អែកតាមព្រឹត្តិការណ៍​សហគមន៍២០កម្ភៈធ្វើឱ្យកម្ពុជាត្រូវមានច្បាប់មួយ ពីព្រោះថាជំងឺកូវីដ១៩ជាជំងឺកាចសាហាវ​ដែលកម្ពុជាមិនដែលធ្លាប់ជួប ហើយជំងឺនេះបានធ្វើឆ្លងជំងឺនេះជាង២០លាននាក់ និងស្លាប់​រាប់លាន់នៅលើសកលលោក។
លោកបានថ្លែងថា ​“ជំងឺកូវីដ១៩បានធ្វើឱ្យមានការប្រែប្រួលនៅទូទាំង​ពិភព​លោក ដែលធ្វើឱ្យប្រទេសមួយចំនួនបានដាក់វិធានការទប់ស្កាត់ជំងឺកូវី១៩នេះ ដោយប្រទេស​ខ្លះ រៀបចំច្បាប់ថ្មី ឬកែសម្រួលច្បាប់ឱ្យស្របនឹងច្បាប់ខ្លួនផងដែរ។ ប្រទេសខ្លះ សម្រេចដាក់ ក្នុងប្រទេសគ្រាអាសន្ន និងបិទប្រទេស និងវិធានការផ្សេងទៀតដើម្បីធានាថាច្បាប់នេះធ្វើ ឱ្យស្ថានភាពថមថយ”។ លោករដ្ឋមន្ត្រីបានបន្ថែមថា ចំណែកប្រទេសកម្ពុជាក៏បានរៀបចំ​ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នរួចហើយដែរដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់រួច​ហើយ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ។ លោកបានឱ្យដែរថា ឆ្លងកាត់អស់រយៈ​ពេលប្រមាណជាង១ឆ្នាំមកនេះ ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ១៩នេះ​បានធ្វើឱ្យកម្ពុជា​បានទាញបានជាសមត្ថកម្មចំនួនពីរ គឺ​១.ការឆ្លងជំងឺកូវីដ១៩នេះ​បានធ្វើឲ្យប៉ះពាល់ដល់​​​សុខ​ភាព​សាធារណៈ និងជីវិតមនុស្សពិតប្រាកដ។ ២.ការបិទសេដ្ឋកិច្ចជាតិ ធ្វើឱ្យប៉ះពាល់ជីវភាព​សេដ្ឋកិច្ចប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រីបានថ្លែងបន្ដថា ច្បាប់កូវីដ១៩នេះមិនមែនធ្វើសម្រាប់ទប់ស្កាត់រីក​រាល​ដាលជំងឹកូវីដ១៩ នៅពេលបច្ចុប្បន្ននោះទេ ប៉ុន្តែក៏ជាត្រៀមលក្ខខណៈទុកជាមុននៅពេល អនាគត បើសិនមានជំងឺកើតឡើងជាយថាហេតុ។ លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា “ច្បាប់​នេះ​រៀបចំឡើងដើម្បីបំពេញស្ថានភាពបច្ចុប្បន្ននេះ។ យើងឃើញថាព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ ​និងរយៈពេលគ្រប់គ្រងជាង១ឆ្នាំនេះ  គឺមានភាពល្អ ដោយសារមានការចូលរួមពី​ប្រជាពលរដ្ឋតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលដែរ”។
លោក កើត រិទ្ធ បានអះអាងថា ការរៀបចំច្បាប់នេះបានរៀបចំជាយូរមកហើយ និង​ស្រាវជ្រាវពីច្បាប់ផ្សេងៗជាយូរមកហើយ ដែលមាននៅតាមបណ្តាប្រទេសក្នុងតំបន់​និង​ពិភពលោក ហើយច្បាប់ដែលកម្ពុជាធ្វើនេះ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និង​ការពារ សុខភាពសាធារណៈ។ លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ច្បាប់កូវីដ១៩នេះ​ដាក់​ទោសចំពោះអ្នកដែលមិនគោរពវិធានការក្នុងការប្រយុទ្ធការឆ្លងរាលដាលនៃជំងឺ ១៩ ហើយ​ដែល​អាចផ្តាច់ជីវិតប្រជាពលរដ្ឋកម្ពុជា និងបង្កមហន្តរាយការដល់សង្គមជាតិ។​ ជាមួយគ្នានេះ ច្បាប់នេះ​បង្កើតឱ្យមានមូលដ្ឋាន ក្នុងការផ្តល់ជាមូលដ្ឋានដល់រាជរដ្ឋាភិបាល ក្នុងការដាក់​ចេញនូវវិធាន​សុខាភិបាលចាំបាច់ក្នុងការទប់ស្កាត់ ជំងឺកូវីដ១៩ និងជំងឺផ្សេងទៀត នៅពេល​អនាគត។
លោកបានលើកឡើងទៀតថា ដើម្បីឱ្យច្បាប់មានប្រសិទ្ធភាពគឺច្បាប់​បានដាក់​ទោស​ទណ្ឌចំពោះអ្នកបំពានផងដែរ ក្នុងនោះច្បាប់នេះបង្កើតឱ្យមានបទល្មើសចំនួន៥ក្នុងករណី​អ្នកដែលបំពានលើវិធានការដែលរាជរដ្ឋាភិបាលដាក់ចេញ។ ចំពោះបទល្មើសដែលដាក់ចេញ រួមមាន:
១.បទល្មើសគេចពីការធ្វើចត្តាឡីស័ក នឹងត្រូវដាក់ទោសពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ សម្រាប់អ្នកដែលរត់គេចពីកន្លែងចត្តាឡីស័ក និងពិន័យជាប្រាក់ពី១លានរៀល​ទៅ៥លាន​រៀល។
២. បទល្មើសអំពើគេចពីកន្លែងព្យាបាល ត្រូវដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យ​ជាប្រាក់ពី៥លានរៀល​ ទៅ២០លានរៀល និងអាច បន្ថែមទោសពី៥ឆ្នាំ​ដល់១០ឆ្នាំ(ទោសឧក្រិដ្ឋ) បើអំពើនេះឆ្លងដល់អ្នកដទៃ ឬផ្តាច់ជីវិតអ្នកដទៃ។
៣.បទល្មើស​ចម្លង​ដោយចតេនានៃជំងឺកូវីដ១៩ ដល់អ្នកដទៃដាក់ទោសពី៥ឆ្នាំ ដល់១០ឆ្នាំ ហើយបង្កើន​ពី១០ឆ្នាំ ដល់២០ឆ្នាំ កាលបើអំពើនេះមានរៀបចំឡើង ឬអង្គការចាត់តាំង។
៤. ការមិនគោរព​វិធានការរដ្ឋបាល ពិន័យ១លានរៀល ដល់៥លានរៀល ហើយបើសិនមិនគោរពបណ្តាលឱ្យ​មានជំងឺដល់អ្នកដល់ដទៃ ដាក់ទោសពន្ធនាគារ៦ខែ ដល់៣ឆ្នាំ។
៥.ការរារាំ ឬឧបគ្គសដល់​ការអនុវត្តវិធានការដាក់ទោស៦ខែ ដល់៣ ឆ្នាំ និងពិន័យជាប្រាក់២លានរៀល ដល់១០លាន​រៀន ហើយទោសនេះអាចបង្កើនដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ដល់២០​លានរៀល បើសិនធ្វើឱ្យប៉ះពាល់ ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕

...

ប្រភព : AKP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print