គ្រោះថ្នាក់ចរាចរណ៍ បែរជាបង្កហឹង្សា ដេញវាយគ្នាផ្អើលពេញផ្លូវ

ចែករំលែក៖

 

ភ្នំពេញ : មូ៉តូចំនួន២គ្រឿង បន្ទាប់ពីជិះប៉ះកៀរដៃចង្កូតគ្នា ដួលរបួសបន្តិចបន្តួច តែអ្វីបង្កឱ្យភ្ញាក់ផ្អើល ភាគីម្ខាងមិនបានដួលព្យាយាមជិះរត់ បានចំងាយ១គីឡូម៉ែត្រ ត្រូវភាគីម្ចាងទៀតតាមទាន់ ពុំបានជួបនិយាយគ្នាច្រើន កៀរផ្តួលឱ្យឈប់ តែបែរជាដួលគលើគ្នា ហើយចុះវាយគ្នា រំសាយកំហឹងទៅវិញបង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រត់តាមឃាត់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខគ្លីនិកចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ម្ចាស់ម៉ូតូ MSX មានឈ្មោះ ធី ភេទប្រុស មុខរបរ ជាងជួសជុលគ្រឿងចក្រ មានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។ ចំណែកមូ៉តូមួយគ្រឿងទៀតម៉ាក ស្មាស់វី បើកបរដោយឈ្មោះ ណុប សុខជា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសិស្សសាលាអាមេរិចកាំងប្រីដ មានទីលំនៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួមដំណើរជាមួយ មិត្តភ័ក្រម្នាក់ទៀត មិនស្គាល់ឈ្មោះ ។

តាមសំដីជនរងគ្រោះឈ្មោះធីបានអោយដឹងថានៅមុនពេលកើតរួបគេបានជិះម៉ូតូម៉ាកMSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-3225 តាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត(បញ្ច្រាស់ផ្លូវ)ខណះមកដល់ចំណុចកើតហេតុក៏បំរ៉ុងបត់ឆ្លងផ្លូវភ្លាមនោះក៏បានម៉ូតូម៉ាក ស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-2240 ជិះដោយយុវជនគ្នា២នាក់មកពីក្រោយបុកបណ្តាលអោយដួលរងការខូចខាតបន្តិចបន្ទួច​ តែពុំមានរងរបួសឡើយ តែអ្វីគួរឱ្យភ្ញាក់ផ្អើលនោះ មូ៉តូស្មាស់មិនបានឈប់ និយាយ ឬទទួលខុសត្រូវឡើយបែជាបើករត់ ត្រូវបាន ភាគី MSX បើកមូ៉តូដេញតាម រហូតបានចំងាយ១គីឡូម៉ែត្រ មុនក្លីនិកចោមចៅ តាមទាន់ ជិះបុកដួលគលើគ្នា ហើយភាគីខាងមូ៉តូ MSX ចុះដេញវាយ ផ្អើលពេញផ្លូវ ។

ក្រោយកើតហេតុ បន្ទាប់ពីសមត្ថកិច្ចនាំគ្នាជៀសវាងបង្កហឹង្សា ក៏បានសុំធ្វើការសម្របសម្រួលគ្នា ដោយភាគីមូ៉តូស្មាស់ ជះយចេញសងរាល់ការខូចខាត ជាការបញ្ចប់រឿង ។សុខាសែនជ័យ

...

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print