លោក ហេង រតនាៈ ដល់ម៉ោង៤ព្រឹកនៅថ្ងៃទី០៣ែខមិនានេះ អ្នករបួសធ្ងន់ម្នាក់បានបញ្ជូនដល់មន្ទីរទេព្យកាល់ម៉ែត្រ ហើយអ្នករបួសធ្ងន់១១រូបនិងស្រាល៨រូបសិ្ថតនៅមន្ទីរទេព្យសៀមរាប។ អ្នកទាំងអស់គ្នាមានស្ថានភាពប្រសើរឡើងវិញខ្លះហើយ

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកសុីម៉ាក បានអោយដឹងថាៈ ដល់ម៉ោង៤ព្រឹកនៅថ្ងៃទី០៣ែខមិនានេះ អ្នករបួសធ្ងន់ម្នាក់បានបញ្ជូនដល់មន្ទីរទេព្យកាល់មែ៉ត្រ ហើយអ្នករបួសធ្ងន់១១រូបនិងស្រាល៨រូបសិ្ថតនៅមន្ទីរទេព្យសៀមរាប។ អ្នកទាំងអស់គ្នាមានស្ថានភាពប្រសើរឡើងវិញខ្លះហើយ។

មកដល់ម៉ោង១០ៈ៤០នាទីយប់នេះដោយមានអ្នករងរបួសស្រាលម្នាក់បែរជាមានសភាពមិនសូវស្រួលដែរនោះ ខ្ញុំឯកភាពជាមួយទេព្យជួរមុខរបស់ក្រុមការងារថ្នាក់ជាតិបញ្ជូនអ្នករបួសស្រាលទាំងអស់មកសៀមរាបតែម្តង។

លោកបន្តថាៈ គិតមកដល់ម៉ោង៩ៈ២៥នាទីយប់នេះ អ្នករបួសធ្ងន់៦នាក់ទៀតមកដល់មន្ទីរទេព្យយោធភូមិភាគនៅខេត្តសៀមរាបហើយនិងប្រមូលផ្តុំព្យាបាលនៅមន្ទីរខេត្តទាំងអស់។ អ្នករបួសធ្ងន់ទាំង១២នាក់បានមកដល់មន្ទីរធំខេត្តអស់ហើយ!

គិតមកដល់ម៉ោង៨ៈ២០នាទីយប់នេះ អ្នករបួសធ្ងន់ចំនួន៦នាក់ មកដល់មន្ទីរពេទ្យហើយក្នុងនោះចំនួន៤នាក់ចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ យើងកំពុងរង់ចាំ៦នាក់ទៀតមិនទាន់មកដល់ពេទ្យសៀមរាបនៅឡើយទេ។ ដោយឡែកសពបានដឹកតាមរថយន្តសីុម៉ាក់ដល់ផ្ទះសពនៅស្រុកព្រះនេតព្រះហើយ។

លោក ហេង រតនា អគ្គនាយកសុីម៉ាកបាន សូមគោរពអរគុណសម្តេចតេជោនិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតបានចូលរួមរំលែកទុក្ខនិងផ្តល់ការគាំទ្រសង្គ្រោះបន្ទាន់ ព្រមទាំងថ្នាក់ដឹកនាំ និងញ្ញាតិមិត្តនិងប្រិយមិត្តជិតឆ្ងាយទាំងអស់ដែលលើកចិត្តនិងរំលែកទុក្ខជាមួយក្រុមបុគ្គលិករបស់លោក៕

image

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print