តុលាការខេត្តកំពង់ចាមសំរេចធ្វើរការចោទប្រកាន់និងឃំុខ្លួនអ្នកបើកបរដែលធ្វើរឲ្យស្រ្តីម្នាក់ស្លាប់នៅសង្កាត់សំបួរមាសនោះហើយ

ចែករំលែក៖

ខេត្តកំពង់ចាម៖ លោក ខៀវ សន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្កាប់ឲ្យឃុំខ្លួន លេខ ១៥៧ឃ.ខ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ សម្រេចឲ្យឃុំខ្លួនឈ្មោះ ចេង វិសាល ពីបទៈបើកបរដោយធ្វេសប្រហែស ខ្ចីខ្ចា មិនប្រយត្ន័បណ្តាលអោយរបួស និងស្លាប់ដល់អ្នកដទៃ នេះបើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់ស្នងការខេត្ត។

គួររំលឹកដែលថា នៅវេលាម៉ោង ១២:១០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចខាងជើងស្ពានព្រែក ភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ករណី រវាងរថយន្តម៉ាក់វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២G-៣២៦៧ បើកបរដោយឈ្មោះ ចេង វិសាល ភេទប្រុស អាយុ៣១ឆ្នាំ មានអាស័យដ្ឋាន ផ្ទះលេខ២២B សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ(ក្នុងដំណើរពីជើងទៅត្បូង) ដោយដឹកទុយោតូចចំនួន៥០ដើម និងទុយោធំ០៤ដើម ហើយបាក់ទំពួកចងខ្សែររួចរេលទុយោទៅបុកអ្នកបើកម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌សគ្មានស្លាកលេខ បើកបរដោយឈ្មោះ សេក បូវីន ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិ៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេតុតកំពង់ចាម(ក្នុងដំណើរពីត្បូងទៅជើង) បណ្តាលអោយអ្នកបើកបរម៉ូតូដូលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នកជិះជាមួយឈ្មោះ ពុយ ស៊ីបូរិន ភេទស្រី អាយុ៥៣ឆ្នាំ រង់របួសធ្ងន់(ត្រូវជាម្តាយអ្នកបើកបរ) ហើយអ្នកបើករថយន្ត ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនភ្លាមៗ ក្រោយកើតហេតុផងដែរ ។

ដោយយោងតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មាត្រា ៨៣. ជនណាបើកបរដោយធ្វេសប្រហែស ខ្ចីខ្ចា មិនប្រយត្ន័ ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យមានរបួសដល់អ្នកដទៃ ហើយបណ្តាលឲ្យអ្នករងគ្រោះ អសមត្ថភាពធ្វើការងារ ក្នុងរយៈពេលស្មើ ឬលើស ពី ៨(ប្រាំបី)ថ្ងៃ គិតពីថ្ងៃកើត ហេតុត្រូវផ្តន្ទា ទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរ លាន)រៀល ទៅ ១៥,០០០,០០០(ដប់ប្រាំលាន)រៀល ទៅតាមបទល្មើសដែលខ្លួនបាន ប្រព្រឹត្ត ។

មាត្រា ៨៥ .ជនណាបើកបរដោយធ្វេសប្រហែស ខ្ចីខ្ចា មិនប្រយត្ន័ ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យស្លាប់ អ្នកដទៃត្រូវផ្តន្ទា ទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០(បួនលាន)រៀល ទៅ ២៥,០០០,០០០(ម្ភៃប្រាំលាន)រៀល ទៅតាមបទល្មើសដែលខ្លួនបាន ប្រព្រឹត្ត ។

បច្ចុប្បន្នជនល្មើស ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារមាត់ឃ្មួង ក្នុងខេត្តត្បូងឃ្មំុរួចរាល់ហើយ ៕

image

image

image

image234

image

image image

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print