លោក ឡុង ឌីម៉ង់ បានដឹកនាំសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ស្តីអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារសហគមន៍ខ្មែរនៅកូរ៉េ

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ: តបតាមកាអញ្ជើញរបស់លោក Lee Ki-heon នាយកសង្ឃកាតូលិកប្រចាំទីក្រុងអ៉ឺយចុងប៊ូ និងការសម្របសម្រួលរបស់អ្នកគ្រូ យ៉ូន យ៉ុងអា (ហៅសំបូរជាបុគ្គលិកនៅមជ្ឈមណ្ឌលគាំពារជនចំណាកស្រុកអ៉ឺយចុងប៊ូអិតសូតូសឺ) ព្រមទាំងក្រុមការងារស្រ្តីប្រចាំស្ថានទូត កាលពីថ្ងៃ ១៨ មីនា លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានដឹកនាំសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ស្តីអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារសហគមន៍ខ្មែរនៅកូរ៉េ ហើយលោកនាយកក៏បានសម្រេចផ្តល់ថវិកា ១០លានវ៉ុន ដើម្បីស្ថានទូតអាចចាត់ចែងប្រើប្រាស់ក្នុងការជួយដោះស្រាយបញ្ហារបស់បងប្អូនខ្មែរនៅកូរ៉េ។

បន្ទាប់មកក្រុមការងារស្ថានទូត ក៏បានបន្តជួបសំណេះសំណាល និងសួរសុខទុក ព្រមទាំងនាំមយកអំណោយជាម៉ាស ទឹកអាល់កុលលាងដៃ និង ភេសជ្ជៈបាកាស មួយចំនួនដល់ក្រុមការងារស្រ្តីប្រចាំទីក្រុងអ៉ឺយចុងប៊ូផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print