ចូលរួមរំលែក ទុក្ខ ម្តាយ តារាចម្រៀង វី ឌីណែត ទទួលមរណ:ភាពហើយ

ចែករំលែក៖

ភ្នំពេញ៖សារចែករំលែកចូលរួមមរណ:ទុក្ខទៅកាន់តារាចម្រៀង វី ឌីណែត ត្រូវបានធ្វើឡើង ក្រោយពីគេទទួលបានដំណឹងថាម្តាយបង្កើតរបស់នាងទទួលមរណ:ភាពនៅម៉ោង១២ថ្ងៃត្រង់នេះបន្ទាប់ពីម្តាយនាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់កាលពីប៉ុន្មានថ្ងៃមុននេះ។ ដំណឹងដ៏ក្រៀមក្រំនេះបានធ្វើឲ្យរំជួលចិត្តជាខ្លាំងសម្រាប់អ្នកសិល្បៈដែលជិតដិតនឹងក្រុមគ្រួសារលោក ហួរ ឡាវី និងកញ្ញា វី ឌីណែត ខណៈដែលមហាជនដែលបានដឹងជាច្រើនបានថ្លែងសារសោកស្តាយ និងចូលរួមរំលែកទុក្ខក្នុងការបាត់បង់ភរិយា និងម្តាយជាទីស្រលាញ់នេះផងដែរ។

គេចាំបានដែរថា ស្ថានភាពជំងឺធ្ងន់ធ្ងររបស់ម្តាយបង្កើតតារាចម្រៀង វី ឌីណែត គឺកើតមានឡើងក្រោយពីលេចសារជូនពររបស់ក្រុមសិល្បករ និងអ្នកគាំទ្រ ពិសេសការទម្លាយអំពីអារម្ភលំបាកចិត្តរបស់តារាចម្រៀងវីឌី ណែត ដែលកំពុងប្រឈមខណៈម្តាយឈឺធ្ងន់ ហើយប្អូនស្រីពៅក៏ត្រូវបានរកឃើញវិជ្ជមានជំងឺនេះកាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ។
គេចាំបានដែរថា វី ឌីណែត ដែលបាននិងកំពុងសម្រាកព្យាបាលជំងឺនៅ មន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ឬសណ្ឋាគារ The Great Duke អតីតអាំងទែរកុងទីណង់តាល់បន្ទាប់ពីត្រូវបានរកឃើញថានាងមានវិជ្ជមានជំងឺកូវីដ១៩កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ខណៈដែលម្តាយនាងក៏ត្រូវបានរកឃើញវិជ្ជមានជំងឺនេះនៅថ្ងៃបន្ទាប់។ ប្អូនស្រីពៅរបស់នាងក៏ត្រូវបានរកឃើញវិជ្ជមានជំងឺដ៏កាចសាហាវមួយនេះកាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅផងដែរ ហើយពួកគេបានសម្រាកព្យាបាលជំងឺនៅទីតាំងផ្សេងៗពីគ្នា។

សូមបញ្ជាក់ថា, លោក ហួរ ឡាវី បានបង្ហោះសារថា «អូនអើយសូមអូនវិលត្រឡប់មកផ្ទះវិញ មកប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែក តស៊ូឡើងអូន សាធុ.សាធុសាធុ»

ងាកមកតារាចម្រៀង ណុប បាយ៉ារិទ្ធ វិញ ក៏បានបង្ហោះសារថា «ចូលរួមរំលែកទុក្ខផងប្អូនស្រីអើយ។ អ្នកម្តាយរបស់ប្អូនស្រី Vy DyNeth HM បានលាចាកលោកហើយ»

យ៉ាងណាមិញ ជុំវិញការស្លាប់របស់លោកស្រី នួន សុផាន្នី នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនោះទេថា ដោយសារមូលហេតុអ្វីនៅឡើយ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print