បញ្ជូន​ស្ត្រី​ជនជាតិ​ថៃ​២​នាក់ ​ទៅនាយកដ្ឋាន​ជំនាញ​អនុវត្តតាម​ច្បាប់​ ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​រួច

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅ​រសៀល​ថ្ងៃទី​១៩​ ខែមីនា​ ឆ្នាំ​២០២១​នេះ មន្ត្រី​នគរបាល​នៃ​ស្នងការ​ខេត្ត​ ​បាត់ដំបងបាន​ឲ្យ​ដឹងថា, ស្ត្រី​ជា​ជនជាតិ​ថៃ​ចំនួន​០២​នាក់ ដែល​បបានលួច​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​ត្រូវបាន​មន្ត្រី​មន្ទីរ​សុខាភិបាល​ប្រគល់​មក​សមត្ថកិច្ច​ ដើម្បី​បន្ត​នីតិវិធី​ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​រួចរាល់​ជាមួយនឹង​លទ្ធផល​កូ​វី​-១៩​អវិជ្ជមាន​។ ខណ:ប្រទេសទាំង២កំពុងរឹតបន្តឹងតាមព្រំដែន។

សូមបញ្ជាក់ថា, សមត្ថកិច្ច​នៃ​អធិការ​នគរបាលស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​ជា​ជនជាតិ​ថៃ​២​នាក់​ខាងលើ​ បាន​លួច​ចូលមក​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​ កាលពី​ថ្ងៃទី​៤​ខែមីនា​ឆ្នាំ​២០២១​ក៏​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​សាកសួរ​និង​នាំទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ស្របតាម​វិធាន​សុខាភិបាល​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ស្រុក​សំពៅ​លូន​គ្រប់ថ្ងៃកំណត់។ ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​កាលកំណត់​និង​មិន​មាន​ពាក់ព័ន្ធ​កករណីកូវីដ-១៩​ទេនោះ​មន្ត្រី​សុខាភិបាល​បានប្រគល់​រូប​គាត់​មក​ឲ្យ​សមត្ថកិច្ច​នគរបាល​ផែន​ជំនាញ​អត​ន្តោ​ប្រវេសន៍​បន្ត​អនុវត្ត​តាមច្បាប់​។​
សមត្ថកិច្ចបានបញ្ជាក់ថា, ស្ត្រី​ទាំង​២​នាក់​ខាងលើនេះ​រួម​មាន ១,​ឈ្មោះ​ណាប់​.​ផានិត ​ភេទ​ស្រី ​អាយុ​២៥ឆ្នាំ​ រស់នៅ​ប្រទេស​ថៃ​(​ជនជាតិ​ថៃ​)២,​ឈ្មោះ​សុ​.​ផា​ផន​ ភេទ​ស្រី ​អាយុ​២៣​ឆ្នាំ​ រស់នៅ​ប្រទេស​ថៃ​(​ជនជាតិ​ថៃ​)​៕

...

ដោយ , សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print