អាជ្ញាធរខណ្ឌដូនពេញ បន្តចុះយកក្មេងស្រី អាយុ ១៣ឆ្នាំ ម្នាក់ទៀត ដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០ កុម្ភៈ ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ, មិនទាន់ថមថយទេកូវីដ-១៩ នៅរសៀល​ថ្ងៃ​អាទិត្យ ០៨កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១​ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧:០០នាទី ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរង បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យ ODCTM ចុះយកអ្នកជម្ងឺដែលមានកូវីដ ចំនួន០១នាក់ អាយុ ១៣ឆ្នាំ ដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០ កុម្ភៈ​ ផ្ទះលេខ១៧៦ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា, រហូតដល់ម៉ោង​ ១២:៥០​នាទី ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤៨នាក់​ (ឆ្លងសហគមន៌​ ៤៧នាក់​ និង​ នាំចូល​ ១នាក់) និងមានជាសះស្បេីយ​ ១៥នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៦៨០នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៧២៥នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៩៥០នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០​នាក់ សរុប​ស្លាប់ ចំនួន៣នាក់ ដដែល​៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print