សេចក្តីជូនដំណឹងស្តីពីការពង្រឹងការប្រើប្រាស់ការស្កែន QR Code Stop COVIDE-19 “ទប់ស្កាត់ជំងឺកូវីដ-១៩”

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងម្ចាស់អាជីវកម្មដ្ឋាន គ្រប់ប្រភេទក្នុងខេត្តឱ្យបានជ្រាបថា៖ជំងឺកូវីដ-១៩ កំពុងរាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា នៃ ព្រឹត្តិការណ៍ឆ្លងចូលសហគមន៍២០កុម្ភៈ ។ តាមរយៈព្រឹត្តិការណ៍នេះ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ខេត្តសៀមរាប បានមានករណីឆ្លងមួយរូបបន្ថែមទៀត រហូតដល់មានការបិទការចេញ-ចូលក្នុងសង្កាត់ គោកចក និងទីតាំងអាជីវកម្មដ្ឋានផ្តល់សេវាកម្មសុខាភិបាលចំនួន៤ទីតាំង ក្នុងក្រុងសៀមរាប។

ទន្ទឹមគ្នានេះ ដើម្បីចូលរួមការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប សូមស្នើដល់ម្ចាស់ទីតាំងអាជីវកម្មដ្ឋានទាំងអស់ក្នុងខេត្តសៀមរាប ត្រូវអនុវត្តដូច ខាងក្រោម៖
១. តម្លើងប្រព័ន្ធ QR Code Stop CoVID-19 *ទប់ស្កាត់ជំងកូវីដ-១៩” និងណែនាំឱ្យអតិជនមក ទទួលសេវារបស់ខ្លួនអនុវត្តការស្កែនឱ្យបានគ្រប់ៗគ្នារៀងរាល់ពេលចេញ-ចូល។
២.ក្នុងករណីអតិថិជនមិនអាចស្កេនបាន ម្ចាស់អាជីវកម្ម ឬបុគ្គលិក ត្រូវជួយស្កេនជំនួស តែក្នុង ករណីមិនអាចស្ដែនជំនួសបានទៀតនោះ ម្ចាស់អាជីវកម្ម ឬបុគ្គលិកត្រូវចុះក្នុងបញ្ជីឈ្មោះ ដោយមាន បញ្ជាក់ពីអាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនងផងដែរ។

លើសនេះ អាជីវកម្មដ្ឋាននីមួយៗ ត្រូវអនុវត្តនូវច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាល។ ក្នុងករណីម្ចាស់អាជីវកម្ម មិនអនុវត្ត ស្របតាមច្បាប់ដូចបានបញ្ជាក់ជូនខាងលើ ម្ចាស់អាជីវកម្មនោះ អាចប្រឈមចំពោះមុខច្បាប់ជាធរមាន។ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងម្ចាស់អាជីវកម្មដ្ឋានទាំងអស់ចូល រួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការជូនដំណឹងនេះកុំបីខាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print