គម្រោង ដីឡូតិ៍ ឬការអភិវឌ្ឍន៍ ដីដែលកំពុងផ្សព្វផ្សាយសម្រាប់ធ្វើអាជីវកម្មនេះ ពុំបានសុំ លិខិត អនុញ្ញាតត្រឹមត្រូវស្របច្បាប់ទេ នៅខេត្តកំពង់ឆ្នាំង !

ចែករំលែក៖

ភ្នំពេញ, សូមជម្រាបជូនថា, គម្រោង ដីឡូតិ៍ ឬការអភិវឌ្ឍន៏ ដីដែលកំពុងផ្សព្វផ្សាយសម្រាប់ធ្វើអាជីវកម្មនេះ ពុំបានសុំ លិខិត អនុញ្ញាតត្រឹមត្រូវស្របច្បាប់ទេ នៅខេត្តកំពង់ឆ្នាំង ! ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង។

ខាងអង្គភាពមន្ទីរសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ ថ្មីៗនេះមានករណីបង្ហោះវីដេអូផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) ឈ្មោះ “តារាបញ្ញា អចលនទ្រព្យ” ជាបន្តបន្ទាប់អំពីគម្រោងដីឡូតិ៍ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង។ តាមការពិនិត្យលើវីដេអូផ្សព្វផ្សាយនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង សូមបញ្ជាក់ជូនថា ៖

– គម្រោង ដីឡូតិ៍ ឬការអភិវឌ្ឍន៏ ដីដែលកំពុងផ្សព្វផ្សាយសម្រាប់ធ្វើអាជីវកម្មនេះ ពុំបានសុំ លិខិត អនុញ្ញាតត្រឹមត្រូវស្របតាមប្រកាសលេខ ០៨៧ ដ.ន.ស ប្រក/ ន៍ក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបឌីយកម្ម និង សំណង់ នោះទេ

-ទីតាំង ដីឡូតិ៍ដែលបានធ្វើការផ្សព្វផ្សាយធ្វើអាជីវកម្មក្នុងបណ្តាញទំនាក់ទំនង សង្គមខាងលើនេះ ពុំទាន់មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ទេ
– ទីតាំងនេះ ស្ថិតក្នុងតំបន់ ២ នៃអាជ្ញាធរបឹងទន្លេសាប និង សារាចរណែនាំលេខ ០២ សរណន ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាល។

អាស្រ័យ ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ មេត្តាជ្រាបជា ព័ត៌មាន កុំឱ្យមានការភ័ន្តច្រឡំ និងប៉ះពាល់ដល់ផលប្រយោជន៍ ឬអាចមាន បញ្ហាទំនាស់ផ្សេងៗកើតឡើង ដោយសារតែការផ្តល់ព័ត៌មានមិនបានត្រឹមត្រូវច្បាស់លាស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print