បទវិភាគ៖ សីលធម៌របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងរឿងបុរសចាស់ប៉ះស្រីក្មេង!

ចែករំលែក៖

សីលធម៌របស់លោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ ក្នុងរឿងបុរសចាស់ប៉ះស្រីក្មេង!

ថ្មីៗ​នេះ​ នៅ​តាម​បណ្តាញ​ឃោសនា និង​បណ្ដាញ​​សង្គមហ្វេស​ប៊ុក​ បាន​លេច​ឡើង​នូវ​រឿង​អាស្រូវ​ផ្លូវ​ភេទ​មួយ​ដែល​បង្ករ​ឡើង​ដោយ​លោក កឹម​ សុខា មេ​គណ​បក្ស​សង្គ្រោះ​ជាតិ។ រឿង​នេះ​បើ​គិត​សាមញ្ញៗ​ថា ជា​រឿង​ប្រុសៗ ប្រុស​ណា​ក៏ចឹង​ដែរ ដូច​ពាក្យ​ខ្មែរនិយាយថា “​ទាល់​តែ​នោម​ដាក់​ផេះ​លែង​ហុយ ឬវ៉ៃ​ដែក​គោល​គម្រប​ក្តារ​មឈូស​ឯណោះ”​។ តែ​ប្រសិន​បើ​យើង​គិត​ពី​ទិដ្ឋភាព​ច្បាប់ និង​សីធម៌​វិញ ​លោក កឹម​ សុខា​ ជា​ប្រមុខ​គណ​បក្ស​នយោ​បាយ​ដែល​អះ​អាង​មាន​មនុស្ស​ជិត​២​លាន​នាក់ គាំទ្រនោះ ករណីលោក កឹមសុខា ដែលជា​មនុស្ស​សាធារណៈ​ ​ទង្វើ​បែប​នេះ មិន​អាច​និយាយ​ថា ជារឿងធម្មតាបាននោះទេ។

យោងតាមអាខោនហ្វេសប៊ុកឈ្មោះ មុន ស្រី (Mon Srey) បានរៀបរាប់ឲ្យដឹងថា លោក កឹម សុខា មេគណបក្សសង្គ្រោះជាតិ បានបោកប្រាសស្រីក្មេងម្នាក់ដែលជាស្រី​កំណាន់​របស់គាត់ រហូត​​ដល់មានផ្ទៃពោះ តែមិនទទួលខុសត្រូវ។

ជាក់ស្តែងខ្លឹមសារនៃសម្លេងសន្ទនា ស្ត្រីរងគ្រោះជាមួយលោក កឹមសុខា ដែល​ត្រូវ​បាន​ផ្សាយ​តាមអាខោនហ្វេសបុកឈ្មោះ Mon Srey មាន​ខ្លឹម​សារ​ថា៖ «នាង​ខ្ញុំ​សោក​ស្តាយ​ណាស់ ដែល​​បានជ្រុលខ្លួន​ទាក់ទងជាមួយលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះ​ជាតិ ដោយ​ជឿ​តាម​ការលួងលោម និងសន្យាផ្តល់លុយកាក់និងសម្ភារៈពីគាត់។ ខ្ញុំ​ក៏​យល់​ព្រមស្នេហា​ជា​មួយ​គាត់​រហូតបានទៅដើរលេង នៅទីក្រុងបាងកកជាមួយគាត់។ ស្ទើរ​រាល់​ថ្ងៃ​លោក កឹម សុខា គាត់​តែង​​តែទូរស័ព្ទមករកខ្ញុំគាត់ ប្រាប់ខ្ញុំថាគាត់ស្រលាញ់ ខ្ញុំណាស់ ស្ទើរ​បាត់​មុខខ្ញុំមិនបាន ថ្ងៃ១ គាត់​​បាន​ទូរស័ព្ទ​មក​រក​ខ្ញុំ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំមាន​អាការៈ​ចេះ​តែ​ចង់​ក្អួត​ចង្អោរ សង្ស័យ​មានផ្ទៃពោះ គាត់ក៏ឆ្លើយវិញថា លេងសើចម្លេះ គាត់ឲ្យខ្ញុំរកវិធីការពារ ពេល​បាន​លឺសម្តី របស់​គាត់​ខ្ញុំ​មាន​អារម្មណ៍​អស់សង្ឃឹម ព្រោះ​គាត់​គ្មាន​ការ​ទទួល​ខុស​ត្រូវ​អី​ទាំង​អស់។

ប៉ុន្មានថ្ងៃមុននេះ គាត់បានហៅខ្ញុំឲ្យទៅលេងផ្ទះគាត់ នៅម្តុំផ្សារព្រែកឯង ហើយឲ្យ​ខ្ញុំ​នាំ​មិត្ត​ភ័ក្តិ ស្រីទៅលេងជាមួយផង ពេលគាត់ឃើញមិត្តភ័ក្តិខ្ញុំ គាត់បានបបួលមិត្តភ័ក្តិ ឲ្យ​ធ្វើ​ប៉ាស្ព័រ​ទៅលេងប្រទេសបារាំងជាមួយគាត់ ពេលនោះខ្ញុំហួសចិត្ត នឹកស្មានមិនដល់ថា កឹម សុខា ​ជា​មនុស្ស​ប្រុសចិត្តសាវា ល្មោភតណ្ហាឃើញ ស្រីក្មេងមិនបាន បាន​ខ្លួន​ហើយ​មិន​ទទួល​ខុស​ត្រូវ។ ឥឡូវ​​នេះខ្ញុំមានការ ព្រួយបារម្ភពីសុវត្ថិភាព ព្រោះមានមនុស្សជិះម៉ូតូតាមដានខ្ញុំ ពេល​នេះ​ខ្ញុំសុំ​ទំលាយ រឿងរ៉ាវទាំងអស់ដោយឥតអៀនខ្មាស់ព្រោះដើម្បីឱ្យមិត្ត​ភ័ក្តិ​ជួយ​ខ្ញុំ​ផង។

ស្រី​ក្មេងរងគ្រោះបានអំពាវនាវថា៖ ខ្ញុំសុំផ្តាំផ្ញើរចំពោះមិត្តភ័ក្តិទាំងអស់ សុំ​ប្រុង​ប្រយត្ន័​ជា​មួយមនុស្សប្រុសរបៀបនេះ ចុងក្រោយនេះខ្ញុំសុំ បង្ហាញសំលេងទូរស័ព្ធ ទាក់ទងជាមួយ កឹម សុខា ដែលបានថតទុកហើយសុំ អោយ សមត្ថកិច្ចជួយការពារសុវត្ថិភាពឲ្យនាងខ្ញុំផង។»

ក្នុងរឿងស្នេហា៍លួចលាក់ដែល​បង្ក​ឡើង​ដោយ​លោក ​កឹម ​សុខា ​ជា​មួយ​ស្រី​ក្មេង​ដែល​តាម​​ដឹង​ថា វា​មិន​មែន​មាន​តែ​ម្នាក់​នោះ​វា​នៅ​មាន​ខ្លឹម​សារ​វែង​អន្លាយ​តទៀត​ តែ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​​ក្នុង​សាច់​រឿង​នេះ​បង្ហាញថាក្នុង​នាម​ជា​មនុស្ស​ដែល​មាន​តួនាទី​ខ្ពស់​ក្នុង​សង្គម​លោក កឹម សុខា បាន​ប្រព្រឹត្ត​កំហុស​មួយ​ជា​បឋម ​គឺ​ការ​រំលោភ​ច្បាប់​ឯក​ពន្ធភាព​ដោយ​អំពើ​ផិត​ក្បត់​ពី​ភរិយា​។

តើគំរូបែបនេះត្រូវតែប្រកាន់យក?។នៅមានទៀតសម្រាប់ករណីជ្រាំដែលទាក់ទង និង​រឿង​​​លួច​​មាន​ស្រី​ញី​ និង​ការ​មិន​ទទួល​ខុស​ត្រូវ​នូវ​ទង្វើ​របស់​គាត់​ធ្វើ​ឲ្យ​មាន​ការ​គិត​ពិចារណា​ថា​៖ ក្នុង​​នាម​ជា​អ្នក​ដឹក​នាំ​មួយ​រូប​លោក​ កឹមសុខា គឺ​ជា​មនុស្ស​មាន​សីល​ធម៌​មិន​ស្អាត​ស្អំ​ឡើយ។ ករណី​​នេះ​ប្រសិន​បើ​ប្រជា​ពល​រដ្ឋ​ក៏ដូច​ជា​យុវ​ជន​នារី​ដែល​គាំទ្រ​លោក កឹម សុខា ថា​ធ្វើ​អញ្ចឹង​ត្រឹម​ត្រូវ​នោះ​មាន​ន័យ​ថា ​មិន​បាន​គិត​ដល់​ការ​ឈឺ​ចាប់​របស់​អ្នក​រង​គ្រោះ​ឡើយ​ផ្ទុយ​ពី​ពេល​កន្លង​មក​ បង​ប្អូន​​ប្រជា​ពល​រដ្ឋ​ដែល​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ ​តែង​តែ​បន្ទោស​ទៅ​លើស​មត្ថ​កិច្ច​រាជ​រដ្ឋា​ភិបាល​ថា មិនបានគិតគូរដល់ប្រជាពលរដ្ឋដែលរងគ្រោះ។

សម្រាប់បុគ្គលលោក កឹម សុខា កាល​ពី​អតីត​កាល​ជំនាន់​សាធារណៈ​រដ្ឋ​ប្រជា​មានិត​កម្ពុជា ​ក្នុង​តួនាទី​ជា​កម្មា​ភិបាល​សង្កាត់​ទឹក​ល្អក់​ក្រុង​ភ្នំពេញ ​លោក​ធ្លាប់​មាន​រឿង​អាស្រូវ​ធ្វើ​ឲ្យ​បាត់​អង្ករ សម្រាប់​ចែក​ជូន​ប្រជា​ពល​រដ្ឋ​។ លោក​ជា​មនុស្ស​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជា​វិស្វករ​ដោយ​របប​សាធារណៈ​រដ្ឋ​ប្រជា​មានិត​កម្ពុជា​ នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ខាង​កើត​ដែល​ជា​ប្រទេស​សង្គម​និយម​កាល​ពី​ទស​វត្ស​៨០ សម័យ​សង្គ្រាម​ត្រជាក់​។ ប៉ុន្តែ​លោក​ កឹម ​សុខា ​បាន​ប្រែ​ធាតុ (សម័យ​ឥឡូវ​លោក កឹម សុខា ហៅ​ថា ប្តូ​រផ្លាស់)ពេល​ដែល​មាន​ការ​អនុវត្ត​គោល​នយោ​បាយ​បង្រួប​បង្រួម​​ជាតិ​ ក្រោម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ដោយ​របប​រដ្ឋ​កម្ពុជា​​ដឹក​នាំ​ដោយ​សម្តេច ជា ស៊ីម សម្តេច​ ហេង សំរិន និង​សម្តេច ហ៊ុន សែន និង​រដ្ឋា​ភិបាល​ត្រី​ភាគី​ដឹក​នាំ​ដោយ​អតីត​ព្រះ​មហា​ក្សត្រ​ព្រះ​បរម​រតនៈ​កោដិ នរោត្តមសីហនុ ពេល​មាន​វត្ត​មាន​អ៊ុន​តាក់ ​លោក កឹម សុខា បាន​ទៅ​ចូល​រួម​ជា​មួយ​គណ​បក្ស​ប្រជា​ធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា​ ដឹក​នាំ​ដោយ​សម្តេច​ ស៊ឺន សាន​។​ ពេល​ដែល​គណ​បក្ស​ប្រជា​ធិប​តេយ្យ​សេរី​និយម​ព្រះ​ពុទ្ធ​សាសនា​បែក​បាក់​លោក កឹម​ សុខា បាន​រត់​ចូល​ជា​មួយ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​របស់​សម្តេច​ក្រុម​ព្រះ ​ហើយ​បាន​ជាប់​ជា​តំណាង​រាស្រ្ត​ទទួល​ជា​ប្រធាន​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋ​សភា​។ បន្ទាប់​មក​ពេល​មើល​ឃើញ​ថាគណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ចុះ​​ខ្សោយ ​លោក កឹម សុខា​ បាន​រត់​ទៅ​បើក​អង្គការ​សិទ្ធិ​មនុស្ស​ដែល​តាម​រយៈ​នេះ ​លោក ​កឹម សុខា​ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​គៃ​បន្លំ​ថវិកា​ជំនួយ​បាន​ផ្ទុះ​ឡើង។ ក្រោយ​ពី​បាន​ដើម​ទុន​ពី​អង្គ​ការ​សិទ្ធិ​មនុស្ស​រហូត​មាន​លុយ​ឲ្យ​កូន​ទៅ​រៀន​នៅ​បរទេស និង​វោហារ​ស័ព្ទ​ដ៏ប៉ិន​ប្រសព្វ​ដូច​ក្នុង​រឿង​ស្នេហា​ជា​មួយ​ស្រី​ក្មេង​ជា​ច្រើន​កន្លង​​មក​នេះ លោក កឹមសុខា បាន​តម្លើង​ខ្លួន​ ជា​ប្រធាន​គណ​​បក្ស​សិទ្ធិ​មនុស្ស និង​បន្ទាប់​មក​បាន​រួម​គ្នា​ជា​មួយ​គណ​បក្ស​ សម រង្ស៊ី បង្កើត​គណ​បក្ស​សង្គ្រោះជាតិ។

បើ​យោង​តាម​ប្រវត្តិ​នៃ​ជីវភាព​រស់​នៅ​របស់​លោក​ កឹម សុខា បង្ហាញ​ថា​៖​ លោក កឹម សុខា ជា​មនុស្ស​ឱកាស​និយម​ដែល​ពាក្យ​ស្លោក​ខ្មែរ​យើង​ថា ឆ្អិន​ត្រង់​ណា​ស៊ី​ត្រង់​ហ្នុង​ជា​មនុស្ស​​​មាន​សីល​ធម៌​មិន​ល្អ (ខូច​អស់​សាច់)​។ តើ​គួរ​ក្លាយ​ជា​មេ​ដឹក​នាំ​ប្រទេស និង​គណ​បក្ស​នយោ​បាយ​មួយ​ដែល​តែង​តែ​ទន្ទេញ​ពី​ភាព​ស្អាត​ស្អំ​ ដូច​ការ​ឃោសនា​ប្រាប់​ប្រជា​ពល​រដ្ឋ​ដែរ ​ឬទេ? ​តើ​សមា​ជិក សមា​ជិការ​គណ​បក្ស​សង្គ្រោះ​ជាតិ គួរ​ពិចារណា​ពី​ការ​សង្គ្រោះ​គណ​បក្ស​ដោយ​ការ​ផ្លាស់​ប្តូរ​ចេញ​មេ​ដឹក​នាំ​ដែល​រំលោភ​បំពាន​ច្បាប់​ និង​មាន​សីលធម៌​ មិន​ល្អ​ស្រី​ញី​ពុក​រលួយ ​ដូច​លោក​ កឹម ​សុខា ចឹង​បាន​ដែរ​ទេ? ឬក៏​ទុក​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​គណ​បក្ស​ដែល​តែ​ង​អួត​អាង​ថា ស្អាត​ស្អំនោះ៕

...

ដោយ៖ កញ្ញា ច័ន្ទ រង្សី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print