បទវិភាគ: រឿង​អាស្រូវផ្លូវភេទរបស់មេ​បក្ស​យើង

ចែករំលែក៖

បន្ថែមបញ្ហាមួយទៀតមកលើគណបក្សសង្គ្រោះជាតិ ស្របពេលដែលវិបត្តិ​ផ្ទៃ​ក្នុង​គណ​​បក្សប្រឆាំងមួយនេះ កំពុង​ប្រេះ​ស្រាំ នោះគឺរឿងស្នេហាលួចលាក់ថ្មីរបស់លោក កឹម សុខា មេបក្សសង្គ្រោះជាតិ ដែលបាន​បែកធ្លាយ​សម្លេងសាសង​គ្នា​តាមរយៈហ្វេសប៊ុកស្រីស្នេហ៍។ អាចសន្និដ្ឋានបានថា វាជា​បន្ទុ​ក​ថ្មី​បន្ថែម​លើ​​វិបត្តិចាស់​ដែលមិនអាច​ដោះស្រាយរួចផងនោះ គណបក្សសង្គ្រោះជាតិកាន់តែធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​បន្ថែម​ទៀត ក្រោយ​ពេល​ដែល​លោក កឹម សុខា ព្យា​យាម​​គេច​វេស​ពី​រឿង​នេះ ហើយ​មន្ត្រីជាន់​ខ្ពស់​​ក្នុង​បក្ស​សំងំ​ស្ងាត់​ស្ងៀម​យក​សុខ​ផ្ទាល់​ខ្លួន​មិន​ចេញ​​មុខ​បកស្រាយ។

លោក កឹម សុខា បានឡើងធ្វើជាមេបក្សសង្គ្រោះជាតិ ​ក្រោយពេល​ដែល​លោក ​សម រង្ស៊ី បាននិរទ្ទេសខ្លួនឯងរត់ចោលប្រទេស ដោយ​​​សារ​ខ្លាច​ដីការចាប់ខ្លួនពីតុលាការ ក្រោមបទព្រហ្មទណ្ឌ​មួយចំនួនដែលលោក​បានប្រព្រឹត្តិ​ខុស​នៅ​​កម្ពុជា។

ការណ៍​នេះ​ បានធ្វើឲ្យលោក កឹម សុខា បានដៃធ្វើ​អ្វីៗទៅ​តាម​ចិត្ត​ ខណៈគ្មាន​វត្ត​មាន​មេកើយ​នៅ​ក្នុង​ស្រុក។ លោក កឹម សុខា ចង់​ធ្វើ​យ៉ាង​ម៉េច​គិត​យ៉ាង​ម៉េច​ក៏ដោយ​ ក៏គ្មាន​អ្នក​ជំទាស់​ បាន​ត្រឹម​មាន​ការអាក់​អន់​ស្រពន់​ចិត្ត​គ្នា​នៅ​ក្នុង​បក្ស​តែ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​ម្តង​នេះលោក កឹម សុខា ទំនង​ជា​អស់លក្ខណ៍​ហើយ​ ក្រោយ​ពេល​​រឿង​អាស្រូវផ្លូវ​ភេទជាមួយ​ស្រី​ស្នេហ៍​វ័យ​ក្មេង​ ​បានបែកធ្លាយលាយឡំនឹងសារជាសម្លេងជាច្រើន ត្រូវបានភាគីខាង​ស្រី​បង្ហោះ​​​ចេញ​​ជាបន្ដបន្ទាប់ តាមហ្វេសប៊ុក។ ការ​បង្ហោះ​សារជា​សម្លេង​ឆ្លើយ​ឆ្លងគ្នា​នេះ គឺ​ដោយ​សារ​តែ​នាងឆ្អែត​ចិត្ត​នឹង​លោក កឹម សុខា ដែល​ចង់​បោះ​បង់​ចោល​រូប​នាង ក្រោយ​ពេល​ដឹង​ថា នាង​មាន​ផ្ទៃ​ពោះ។​ ​ស្ត្រីវ័យក្មេងសាច់សខ្ចី ​បានទទូចឲ្យលោក កឹម សុខា ទទួលខុស​ត្រូវ​ទារក​ក្នុង​ផ្ទៃ​របស់​​នាង តែ​លោក​ កឹម សុខា បាន​បដិសេធន៍។

បើតាមខ្សែអាត់សម្លេងសន្ទនារវាងលោក កឹម សុខា និងស្ត្រីវ័យ​ក្មេងម្ចាស់​គណនីហ្វេសប៊ុក​ឈ្មោះ Mon srey​ គឺលោក កឹម សុខា ដែលមានវ័យជាង​ ៦០ឆ្នាំ​ទៅ​ហើយ​នោះ បាន​លួង​លោមនាង Mon Srey រួមរ័ក្សពីរយប់ ១០ដង និងមានពាក្យពេចន៍គួរឲ្យខ្ពើមរអើមមួយចំនួនទៀត។​

គិតលេងៗទៅ រឿងនេះប្រសិនបើមានពាក្យបណ្ដឹងពីនារីជាគូស្នេហ៍លួចលាក់របស់លោក កឹម សុខា ​មែន​ ច្បាស់ណាស់ថា ទោះចង់ ឬមិនចង់លោក កឹម សុខា ត្រូវតែប្រឈមទៅនឹងផ្លូវតុលាការ។ ប៉ុន្ដែ​​អ្វី​ដែ​ល​ជា​ការពិតជាក់ស្ដែងនៅពេលនេះ គឺសកម្មជនធ្លាក់បាក់ឌុបដ៏ស្មោះស្ម័គ្រម្នាក់​​របស់គណបក្ស​ប្រឆាំង​ កញ្ញា ​ធី សុវណ្ណថា បានដាក់ពាក្យប្ដឹងរួចជាស្រេចហើយ ទៅកាន់តុលាការប្ដឹងលោក កឹម សុខា ​ក្នុងការបរិហារកេរ្តិ៍​​នាង ដោយសារតែលោក កឹម សុខា បាននិយាយមួលបង្កាច់កេរ្ដិ៍នាង ប្រាប់​ស្រី​ស្នេហ៍របស់​ខ្លួនថា យក​ឈ្មោះ​គណបក្ស​សង្គ្រោះជាតិ​ទៅ​បោក​ប្រាស់​អ្នកគាំទ្រ​នៅ​បរទេស ​ដើម្បី​ទទួលបាន​លាភសក្ការៈផ្ទាល់​ខ្លួន។
ក្រោយផ្ទុះរឿងស្នេហាលួចលាក់ស្រីក្មេងនេះ មតិ​សាធារណៈជនបានចាត់ទុក​ទង្វើ​ក្បត់ប្រពន្ធកូន ល្មោភតណ្ហារបស់លោក កឹម សុខា នេះ ថាជាទង្វើគួរឲ្យស្អប់ខ្ពើម។ ដូច្នេះ​ប្រជា​ពលរដ្ឋមិន​គួរ​​មានជំនឿ​ទៅលើមេដឹកនាំដែលល្មោភតណ្ហានោះ​ទេ​ ព្រោះដោយសារ​តែមេដឹកនាំ​ដែល​ល្មោភ​​តណ្ហា​ ល្មោភ​ស្រីញីនេះហើយ ទើបបណ្ដាលឲ្យកម្ពុជារួមទឹកដីពី​ធំមកតូចតាំង​ពី​សម័យ​មហានគរ។ ជា​រួម​គណបក្ស​សង្គ្រោះ​ជាតិត្រូវ​ពិចារណា​ក្នុង​ការ​ដោះ​ដូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ ដើម្បីកុំឲ្យអន្ដរាយដល់​គណ​បក្សទាំងស្រុង។

ដូច្នេះ​ គណបក្ស​សង្គ្រោះ​ជាតិ ​មិនមែន​ជា​ជម្រើស​ល្អ សម្រាប់​ប្រជាពលរដ្ឋ​ដើម្បី​ជ្រើស​រើស​យក​មក​ដឹក​នាំ​ប្រទេស​នោះ​ទេ ពីព្រោះ​មេដឹកនាំ​ ដូច​​លោក កឹម សុខា រុំព័ទ្ធ​ទៅ​ដោយ​រឿង​អាស្រូវ​ស្រី​ញី​រាប់​មិន​​អស់​ ជា​មនុស្ស​គ្មាន​សីលធម៌ផិត​ក្បត់​ប្រពន្ធ​កូន គ្មានសីលធម៌ គ្មានគុណធម៌ និងគ្មានច្បាប់ទំលាបទាល់តែសោះ៕

...

ដោយ៖ សុខ សុវណ្ណ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print