មន្ទីរពេទ្យជោរៃភ្នំពេញ ចុះMOUផ្លាស់ប្ដូរបទពិសោធន៍ ជាមួយអង្គការយល់ដឹងពីកម្ពុជា ដើម្បីបង្កើនសេវាព្យាបាលជូនពលរដ្ឋដោយសមធម៍

ចែករំលែក៖

ភ្នំពេញ៖ លោកGary Heweh នាយប្រតិបត្ដិអង្គការយល់ដឹងពីកម្ពុជាបានបញ្ជាក់ថា៖ សុខភាព គឺ​ជា​​កត្តាដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការបំពេញភារៈកិច្ចការងារ ឲ្យមានភាពរលូន បើសុខភាព​យើង​មានភាពទន់ខ្សោយ យើងមិនអាចបំពេញការងារបានល្អ និងលទ្ធផលគ្រប់ជ្រុងជ្រោយនោះទេ ខណៈ​ប្រជា ពលរដ្ឋ,មន្ដ្រីរាជការ,អង្គការសង្គមស៊ីវិលនានាក្នុងពេលបំពេញបេសកកម្មការងារដែលសុខ ភាពបុគ្គលនោះមិនល្អនោះ។

នេះជាការលើកឡើងរបស់លោកGary Heweh នាយកប្រតិបត្ដិអង្គការយល់ដឹងពីកម្ពុជា នៅក្នុងពិធី​ចុះ​អនុស្សារណៈ​យោគ​យល់ រវាង​មន្ទីរពេទ្យជោរៃភ្នំពេញ និងអង្គការយល់ដឹងពីកម្ពុជា​(ស្ដារនិងអភិវឌ្ឍន៍​កុមារ​កម្ពុជា) ប្រចំានៅកម្ពុជា កាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦​ នៅមន្ទីរពេទ្យជោរៃ ភ្នំពេញ ដើម្បី​ផ្តល់ជូនសេវាកម្មនិងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងក្រុមការងារ​នៃអង្គការយល់​ដឹង​ពីកម្ពុជាពិសេសក្នុងការផ្ដល់សេវាព្យាបាលជូនកុមារកម្ពុជាដោយប្រសិទ្ធភាព។

លោកGary Heweh បានបន្តថា៖ នេះគឺជាលើកទីមួយ នៃផ្នែកវិជ្ជាជីវៈសេរី ក្នុងវិស័យសុខាភិបាល និង​អង្គការយល់ដឹងពីកម្ពុជា​(ស្ដារនិងអភិវឌ្ឍន៍​កុមារ​កម្ពុជា) ដោយនេះគឺជាកិច្ចសហការដ៏ល្អ នៅក្នុងការ​បម្រើដល់សង្គម ហើយនេះគឺជា​ការយក​ចិត្តទុ​ក​ដាក់ ពីសំណាក់មន្ទីរពេទ្យជោរៃនៅកម្ពុជាជូន​ដល់អង្គ​ការ​សង្គមស៊ីវិល​​ ឲ្យមានសុខភាពល្អ ដើម្បី​ចូលរួមក្នុងការពង្រឹងយុត្តិធម៌សង្គម និងនិតិរដ្ឋ។

លោក ញៀន ធីឌិក នាយក​មន្ទីរពេទ្យជោរៃ ភ្នំពេញ បានបញ្ជាក់ថា៖មន្ទីរពេទ្យជោរៃភ្នំពេញ​ក្រៅ​ពី​ពិនិត្យ និង​ព្យាបាលជូន​ ដល់ប្រជាជនកម្ពុជា មន្ទីរពេទ្យក៏បានធ្វើការចែករំលែក នូវបទពិសោធន៍ប​ច្ចេក​វិទ្យា ក្នុង​វិស័យវេជ្ជសាស្ត្រ ដល់វេជ្ជបណ្ឌិតកម្ពុជាផងដែរ ដោយក្នុងនោះ កាលពីពេលថ្មីៗ កន្លងទៅនេះ មន្ទីរពេទ្យ​ជោរៃភ្នំពេញ បានចុះMOUជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលជាមួយ​គណៈ​មេ​ធាវីកម្ពុជា។

លោកញៀន ធីឌិក បានបន្តថា៖ ស្របទៅតាមបេសកកម្មរបស់ខ្លួន គឺត្រូវតួ្រតពិនិត្យ និងព្យាបាល ជូន​ប្រជា​ជនកម្ពុជាឲ្យបានល្អ ក្នុងគោលបំណង រឹតចំណងមិត្តភាព សាមគ្គីភាព នៃការទំនាក់ទំនាក់​រវាង​ប្រទេសកម្ពុជា និង​វៀត​ណាម។ពិសេស ក្នុងការបំពេញភារៈកិច្ចការងារ ឲ្យមានភាពរលូន ទៅលើផ្នែក​សុខភាព ផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់ថវិកា និងការចំណាយថវិកាឲ្យសមស្របទៅ​តាមកាលៈ​ទេសៈ​និង​សម ស្របតាមតម្រូវរបស់ប្រជាពលរដ្ឋ។ បញ្ហាទំាងអស់​នេះ​ប្រសិនបើយើងចេះសហការ​គ្នាបានល្អ​ជា​មួយ​បណ្ដា អង្គការដៃគូរនានា ​នោះ​ការ​ងារផ្នែកបម្រើសេវាសុខ​ភាពនៅទីនេះ ក៏មិ​នមានបញ្ហាអ្វី​កើត​ឡើង​ដែរ។

សូមបញ្ចាក់ថា៖ តាមរយៈការចុះ MOU នេះ មន្ទីរពេទ្យជោរៃភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុង​ការព្យាបាលដល់ប្រជាពលរដ្ឋជារួម និងមន្ត្រីរាជការផងដែរ ដោយនេះគឺ​ជាដំណើរការវិវឌ្ឍន៍ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា កាន់តែមានភាពប្រសើរឡើងថែមទៀត ៕

image

image

image

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print