ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣ មីនា» លើកទី១៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣ មីនា» លើកទី១៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដែលប្រារព្ឋធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជាធានីភ្នំពេញ ។ ទិវាវប្បធម៌នេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងបំណងបំផុសស្មារតី ដល់កុលបុត្រ កុលធីខ្មែរ ឲ្យចេះស្រឡាញ់ ថែរក្សា និងអភិរក្ស នូវវប្បធម៌ជាតិ ដ៏ល្អផូរផង់របស់យើង។

ប្រទេសកម្ពុជាមានវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ខ្លួនជាយូរលុងណាស់មកហើយ ដែលបានបង្ហាញពីអត្តសញ្ញាណរបស់ជាតិខ្មែរដ៏ល្បីល្បាញ។ សម្បត្តិវប្បធម៌ ដែលបានកើតចេញពីកិច្ចខំប្រឹងប្រែងនៃបុព្វបុរសដូនតាយើងពីដើម បានក្លាយជាដួងព្រលឹង ជាអត្តសញ្ញាណប្រកបដោយកិត្យានុពលភាពជាតិ និងជាមរតកប្រកបដោយសក្តានុពលបំផុត ក្នុងការរួមចំណែកអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ៣មីនា គឺទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ប្រារព្ឋឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបដល់កូនចៅជំនាន់ក្រោយ។ ការប្រារព្ឋទិវានេះ ក៏ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងពេទ្យកោសលវប្បធម៌ ក៏ដូចជាការក្រើនរំលឹក បំផុសស្មារតី និងមនសិការ ដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសយុវជន ដែលជាទពាំស្នងប្ញស្សីដើម្បីចូលរូមថែរក្សាការពារអោយសិ្ថតស្ថេរគង់វង្សយូរអង្វែងនូវវប្បធម៌ជាតិ និងវប្បធម៌ចម្រុះរបស់សហគន៍ជនជាតិនៅកម្ពុជា។

ទិវាវប្បធម៌នេះគឺជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយរបស់ប្រទេសជាតិ ក្នុងគោលបំណងលើកតម្កើងកេរដំណែលវប្បធម៌ សីលធម៌ដ៏ល្អថ្លៃថ្លារបស់ជាតិ ទប់ស្កាត់ការហូរចូលនូវវប្បធម៌អវិជ្ជមានពីបរទេស លុបបំបាត់សកម្មភាពមិនល្អ ក្នុងសង្គមជាតិ ដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផ្តាំទៅបណ្តាក្រុមហ៊ុនទូរទស្សន៍ទាំងអស់ថា ត្រូវខិតខំផលិតកម្មវិធីសិល្បៈវប្បធម៌អោយបានច្រើនដូចជា របាំច ម្រៀង រឺ ល្ខោន ជាដើម។ កុុំគិតតែភាពយន្តមួយមុខ។ សម្តេតតេជោ ក៏បានបញ្ជាក់ផងដែរថា សម្តេចគាំទ្រពេញទំហឹងក្នុងការលើកម្ពស់វប្បធម៌សិល្បៈជាតិ និងវិស័យវកីឡាជាតិ។ ក្នុនោះ សម្តេចតេជោ បានកោតសរសើរដល់ក្រសួង និងគ្រប់មន្ទីរវប្បធម៍តាមបណ្តាខេត្តទាំងអស់ដែលបានចូលរួមក្នុងការខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានយុវជន អោយចូលរួមក្នុងការថែរក្សា និងអភិរក្សវិស័យ សិល្បៈ វប្បធម៌ ។

មុននឹងបញ្ចប់នៃពិធីបិទមហាស្រពសិល្បៈនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចែកពានជ័យលាភី និងប្រាក់រង្វាន់មួយចំនួន ដល់ក្រុមសិល្បករ សិល្បការនីយុវជនមកពីតាមបណ្តាខេត្តផ្សេងៗ និងបានថតរូបអនុស្សាវរីយ៍ជាមួយគ្នាក្នុងបរិយាកាសរីករាយបំផុត៕

12792192_964904563558041_165226577404165960_o

 

12779236_964905333557964_2240692616248719621_o

 

12778975_964905043557993_340786885523836325_o

12768296_964904960224668_6005477674313368973_o

12764866_964904996891331_9026360724032571854_o

 

12792112_964904966891334_27393303275465418_o

12495924_964904963558001_2172807910932832962_o

12792097_964905496891281_5134735911121460382_o

12783827_964905493557948_293924778849186350_o

12792189_964905490224615_3661575539259714772_o

12771866_964905586891272_5220588226445790480_o

12783755_964905590224605_6723952277003685151_o

12711304_964905596891271_3632635890164036942_o

12823434_964905676891263_1604866916100194786_o

12792237_964905690224595_8598546199307212804_o

12768104_964905686891262_1160579475548554810_o

12819273_10205804799947679_3494799495397780117_o

12794695_10205804800027681_7712845304364988187_o

12771567_10205804799987680_1518925637897765299_o

...

ដោយ៖ សុវណ្ណារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print