អ្នកបើករថយន្តLexus470មិនប្រយត្ន័បុកគោមេផើមងាប់នៅស្រុកស្វាយទាប ម្ចាស់គោមិនចេញមុខ លើកគោដាក់ឡានទៅបាត់

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តLexus 470មួយគ្រឿងបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានបុកមេគោផើមងាប់ភ្លាមៗខណៈកំពុងធ្វើដំណើរលើផ្លូវជាតិលេខ១។

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តLexus បុកនេះបានកើតឡើងកាលពីវេលាម៉ោង៦:៣០នាទីយប់ថ្ងៃទី២ខែមិនាឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ ព្រៃសង្ឃ័រ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖មុនពេលកើតហេតុមានរថយន្តLexus470មួយគ្រឿង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 3989 បើកបរដោយបុរសមិនស្គាល់ឈ្មោះពីកើតមកលិចក្នុងល្បឿនលឿនលុះមកចំនុចកើតហេតុស្រាប់តែមានមេគោផើមមួយក្បាលរត់កាត់ទទឹងថ្នល់ស្របពេលរថយន្តLexus470មកដល់ហ្វ្រាំងមិនជាប់ក៏បណ្តាលឲ្យបុកមេគោប៉ើុងទៅខាងឆ្វេងដៃជាង១០ម៉ែត្រងាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តងទៅ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា៖ក្រោយពីបុកមេគោរួចមកសមត្ថកិច្ចចុះកន្លែងកើតហេតុប៉ុន្តែម្ចាស់គោមិនហ៊ានចេញមុខនោះទេមិនដឹងថាម្ចាស់នៅណាទេ។ ហើយរថយន្តLexus470ដែលបុកមេគោនោះខូចខាត បែកចង្កៀងខាងឆ្វេង បែកកាង ប៉ើងដំបូល និង ផ្ទុះពោង២ផងដែរ។ ចំណែកឯមេគោត្រូវរថយន្តបុកងាប់នោះត្រូវបានម្ចាស់រថយន្តលើកដាក់រថយន្តទៅដោយពុំឃើញមានម្ចាស់គោចេញមុខដោះស្រាយ៕

image

image

image

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print