រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន​ កំពុងពិចារណាលើការចំណាយកញ្ចប់ថវិកាជាង ៣ទ្រីលានដុល្លារ

ចែករំលែក៖

អន្តរជាតិ​៖​ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១​ បានចុះផ្សាយថា​ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន​ កំពុងពិចារណាលើការចំណាយកញ្ចប់ថវិកាជាង ៣ទ្រីលានដុល្លារលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសហរដ្ឋអាមេរិក រួមទាំងគម្រោងអាទិភាពជាច្រើនទៀតដែលក្រុមទីប្រឹក្សារបស់លោក បៃដិនគ្រោងនឹងលើកយកមកជជែកពិភាក្សាជាមួយរូបលោក នៅក្នុងសប្ដាហ៍នេះ។

សូមជម្រាបថា​ កាលពីខែមករា​ កន្លងទៅ​លោក ចូ បៃដិន​ ដែលបានស្បថចូលកាន់តំណែងជាប្រធានាធិបតី ធ្លាប់​បានសន្យាថានឹងប្រឹងប្រែងដើម្បីឱ្យកញ្ចប់ថវិកាទី២ ដែលមានគោលដៅ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិកត្រូវបានអនុម័តដោយសភា ហើយកញ្ចប់ថវិកានេះទៀតសោតនឹងត្រូវបានបែងចែកជាពីរ ដោយមានទំហំសរុប ៣ទ្រីលានដុល្លារ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរបស់លោក បៃដិន ត្រូវបានបញ្ចេញ បន្ទាប់ពីកញ្ចប់ថវិកាសង្រ្គោះសេដ្ឋកិច្ចពីCOVID-19 មានទំហំ១.៩ទ្រីលានដុល្លារ ត្រូវបានសភាអនុម័ត និងត្រូវបានលោកបៃដិនផ្ទាល់ចុះហត្ថលេខាកាលពីដើមខែមីនាកន្លងទៅនេះ៕ដោយ​៖ស​ តារា​

...

រូបភាព​៖ឯកសារ​ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print