Mr. Queen លេចរួបថតអាដៃសម្រក់ឈាមព្រោះវិបត្តិស្នេហ៍

ចែករំលែក៖

ភ្នំពេញ៖ សិល្បករពហុជំនាញ លោក ហួត វឌ្ឍនា ហៅ Mr. Queen ត្រូវបានគេបង្ហោះរូបថតជាច្រើនសន្លឹងអំពីការធ្វើទារុណកម្មខ្លួនឯង ដោយការអាដៃសម្រក់ឈាម។ ប្រភពកៀកកិតជិតតារារូបនេះលើកឡើងថា Mr. Queen កំពុងជួបវិបត្តិស្នេហាធ្ងន់ធ្ងររហូតអាដៃសម្រក់ឈាម បើទោះបីជាគេដឹងថាសកម្មភាពបែបនេះធ្លាប់រងការរិះគន់ច្រើនពីមហាជនក្តី។

Mr. Queen ប្រកាសខ្លួនវិលចូលសិល្បៈជាថ្មី ក្រោយពីបាត់មុខក្នុងចង្កោមសិល្បៈអស់ជាងមួយឆ្នាំ។ សិល្បករដែលល្បីល្បាញដោយសារការសម្តែងតុបតែងខ្លួនជាភេទទី៣នេះបាននឹងកំពុងមានការងារសិល្បៈជាច្រើនដែលអាចធ្វើឲ្យមានការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រជាថ្មីផងដែរ។ លោកគឺជាអ្នកចាត់ការទូទៅក្នុងកម្មវិធីប្រកួតប្រជែងជ្រើសរើសតារាបង្ហាញម៉ូត Face of Cambodia ដែលជាការសហការជាមួយនឹងក្រុមហ៊ុនមកពីប្រទេសកូរ៉េ។ អ្វីដែលធ្វើឲ្យអ្នកលេងបណ្តាញទំនាក់ទំនងសង្គម ពិសេសក្នុងចង្កោមអ្នកសិល្បៈមានការភ្ញាក់ផ្អើលនោះ គឺគេបានឃើញតារាសម្តែង និងពិធីកររូបនេះបានអារដៃស្តាំសម្រក់ឈាមដែលមើលទៅគួរឲ្យខ្លាច។ គេនៅមិនទាន់ប្រាកដនៅឡើយទេថា តើហេតុការណ៍នេះបានកើតមានឡើងកាលពីពេលណានោះទេ។
​ទំនាក់ទំនងស្វែងរកការបញ្ជាក់ពី Mr. Queen មិនបានសម្រេចទេកាលពីល្ងាច ថ្ងៃទី ៣ មីនា នេះ ដោយសារទូរស័ព្ទរបស់លោកមានអ្នកទទួលជំនួស ប៉ុន្តែបញ្ជាក់ថាជាសាច់ញាតិរបស់ Mr. Queen ប៉ុណ្ណោះ ហើយស្នើមិនធ្វើការបកស្រាយបញ្ជាក់អំពីបញ្ហាខាងលើនេះ។

ទោះជាយ៉ាងណាក្តី ប្រភពកៀកកិតជិតអ្នកផលិតកម្មវិធីរូបនេះបានលើកឡើងថា មួយរយៈចុងក្រោយនេះគេតែងឃើញសារខូចចិត្តរឿងរ៉ាវស្នេហារបស់ Mr. Queen ជាញឹកញាប់ ត្រូវបានលោកបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ប្រភពបន្តថា ក្រៅពីការបង្ហោះសារខូចចិត្តគេឧស្សាហ៍លឺពាក្យសម្តីប្លែកៗរបស់លោកនិយាយជាមួយមិត្តភ័ក្កិអំពីការកើតទុក្ខព្រោះស្នេហាមិនសមប្រកប ប៉ុន្តែលោកមិនបានបញ្ជាក់អំពីទំនាក់ទំនងស្នេហាជាមួយនារីណាម្នាក់នោះទេ។ ឆ្លើយតបសារខូចចិត្តជាញឹកញាប់នេះ មិត្តរួមអាជីពតែងនិយាយពាក្យលើកទឹកចិត្តជាច្រើនលើកច្រើនសារបញ្ចៀសមិនឲ្យសិល្បករវ័យ២៤ឆ្នាំរូបនេះពិបាកចិត្តឬគិតខ្លី។ ប្រភពដដែលបញ្ជាក់ថា ពេលនេះគេទទួលដំណឹងថា Mr. Queen មិនបានធ្វើអត្តឃាតរហូតបាត់បងជីវិតទេគឺគ្រាន់តែមានរបួសផ្នែកដៃហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗកាលពីយប់ថ្ងៃទី២ខែមីនា ហើយពេលនេះលោកត្រូវបានវិលមកសម្រាកព្យាបាលនៅផ្ទះវិញហើយនៅម្តុំផ្សារសំណង់១២។

​គួរបញ្ជាក់ដែរថា កន្លងមកមានយុវជនជាច្រើនបានជ្រើសរើសវិធីអាដៃសម្រក់ឈាមដើម្បីបញ្ជាក់ពីក្តីស្មោះស្ម័គ្រចំពោះស្នេហាពួកគេនៅពេលដែលពួកគេបែកគ្នាឬឈ្លោះគ្នា ប៉ុន្តែវិធីនេះត្រូវបានមហាជនរិះគន់ថាគ្រាន់តែរឿងរ៉ាវស្នេហាសោះសុខចិត្តធ្វើទារុណកម្មខ្លួនឯងទៅវិញ ដែលពួកគេចាត់ទុកថាជាអំពើឆោតល្ងង់មួយមិនគួរយកតម្រាប់តាម៕

12782110_627039540777326_1706561146_n(1)

12784212_627039527443994_1202882078_n(1)

IMG_0526

IMG_0483

IMG_0413

...

ដោយ៖ វ​ឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print