មីយ៉ាន់ម៉ា កំពុងតាមដានរលកយក្សស៊ូណាមិ ក្រោយគ្រោះរញ្ជួយដីដ៏កក្រើក វាយលុកឥណ្តូណេស៊ី

ចែករំលែក៖

12795268_903099009802909_1997583250587620349_n

មីយ៉ានម៉ា៖ គណកម្មាធិការការពារគ្រោះរញ្ជួយដីរបស់សហភាពមីយ៉ានម៉ា បាននិងកំពុងតាមដានយ៉ាងល្អិតល្អន់ ចំពោះរលកយក្សស៊ូណាមិ ដែលអាចទៅរួច ក្រោយគ្រោះធម្មជាតិរញ្ជួយដីកម្រិត ៨,៣ រ៉ិចទ័របានវាយប្រហារ ភាគខាងលិចឥណ្តូណេស៊ី នៅយប់ថ្ងៃពុធ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០១៦។

ក្រុមអ្នកតាមដានរបស់មីយ៉ាន់ម៉ា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងភ្នាក់ងារជំនាញអូស្ត្រាលី ដើម្បីតាមដានចលនានៃរលកយក្សស៊ូណាមិ ដែលអាចកើតមាន ព្រោះតំបន់ដែលទទួលរងគ្រោះកាលពីយប់ថ្ងៃពុធម្សិលមិញនេះ វាជិតនឹងតំបន់ដែលធ្លាប់កើតមានរលកយក្សស៊ូណាមិ កាលពីចុងឆ្នាំ ២០០៤ ដែលបណ្តាលឲ្យមនុស្សជាង ពីរសែននាក់ បាត់បង់ជីវិត។

ដោយឡែកសម្រាប់ឥណ្តូណេស៊ី វិញការព្រមានពីរលកយក្សស៊ូណាមិ ត្រូវបានលុបចោលហើយ ស្របពេលដែល ការខូចខាតទ្រព្យសម្បត្តិ ឬក៏មនុស្សរងគ្រោះថ្នាក់នោះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាបញ្ជាក់ ថាមានទំហំធំធេងប៉ុណ្ណានោះឡើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print