ភ្នំពេញៈ បន្ទាប់ពីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីសរុបចំនួន ២,១៦៨សន្លឹក ពីរដ្ឋបាលខណ្ឌសែនសុខកន្លងមកនេះ ក្នុងរយៈពេល ០២ថ្ងៃ គឺថ្ងៃទី០២-០៣ ខែមីនា ឆ្នាំ២០១៦ លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បានដឹកនាំលោកមេភូមិ អនុភូមិ និងមេហាសិបខ្នងធ្វើយុទ្ធនាការចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនៅតាមលំនៅដ្ឋានបានសរុបចំនួន ១,២៣៧សន្លឹក នៅក្នុងភូមិចំនួន០៦ មានដូចខាងក្រោម ៖
-ភូមត្រពាំងស្វាយចំនួន ៩០សន្លឹក
-ភូមិពោងពាយចំនួន ១៧២សន្លឹក
-ភូមិភ្នំពេញថ្មីចំនួន ១៤៤សន្លឹក
-ភូមិត្រពាំងស្វាយចំនួន ៨៤សន្លឹក
-ភូមិគោកឃ្លាងចំនួន ២៥៤សន្លឹក
-ភូមិបាយ៉ាបចំនួន ៤៩៧សន្លឹក
ដោយឡែកភូមិដែលនៅសល់ នឹងចុះចែក ជូនបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់បន្តទៀត ។
ជាមួយនេះ រដ្ឋបាលខណ្ឌសែនសុខសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណ អត្តសញ្ញាណប័ណ្ណផុតសុពលភាពប្រើប្រាស់ និងមានអត្តសញ្ញាណប័ណ្ណសេរីចាស់ សូមអញ្ជើញមកធ្វើនៅទីតាំងចំនួន ០៣ក្នុងមូលដ្ឋានខណ្ឌសែនសុខ គឺមាននៅអធិការដ្ឋាននគរបាលខណ្ឌ នៅប៉ុស្តិ៍នគរបាលទឹកថ្លា និងនៅសាលាសង្កាត់ភ្នំពេញថ្មី ដែលមានតម្លៃសេវាចំនួន ១០,០០០រៀលប៉ុណ្ណោះ ដោយភ្ជាប់ឯកសារ សៀវភៅស្នាក់នៅ និងគ្រួសារ(ច្បាប់ដើម,ថតចម្លង) សំបុត្រកំណើត និងអត្ត.ផុតសុពលភាព ៕
ដោយ៖ សុខ ខេមរា