សិស្សស្រីវិទ្យាល័យសម្តេចឳ២ក្រុម ដេញវាយគ្នាសង្ស័យទំនាស់រឿងដណ្តើមប្រុសស្នេហ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សិស្សស្រី២ក្រុមដែលគេស្គាល់ពួកគេរៀននៅវិទ្យាល័យសម្តេចឳបានជិះម៉ូតូដេញវាយគ្នា​តាមដងផ្លូវក្នុងក្រុងសិរីសោភ័ណ្ឌបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងមានការភ្ញាក់ ផ្អើលដល់ប្រជាជនខេត្តបន្ទាយមានជ័យហៅសមត្ថកិច្ចចេញទៅឃាត់ខ្លួនហើយបញ្ជូនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ កាលពីល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលស្រីគ្រប់លក្ខណ៍ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ការបង្កដេញវាយតប់គ្នាពីសំណាក់សិស្សស្រីទាំងនោះត្រូវបានប្រជាពលរដ្ឋដែលអ្នកឃើញហេតុការណ៍នាំគ្នានិយាយថាគេសង្ស័យសិស្សស្រីទាំងនោះឈ្លោះគ្នារឿងដណ្តើប្រុសស្នេហ៍ពាក់ព័ន្ធនិងស្នេហាត្រីកោណ។ អំពើហិង្សានោះបើតាមសេចក្តីរាយការណ៍ឱ្យដឹងថាតើភាគីទំនាស់ម្នាក់ទទួលរងរបួសយ៉ាងដំណំ។

ពាក់ព័ន្ធនិងអំពើហិង្សានោះបើតាមប្រភពព័ត៌មានពីលោកនាយប៉ុស្តិ៍សង្កាត់ព្រះពន្លា ប្រាប់ឱ្យដឹងថា គូទំនាស់ទាំងសងខាងដោយម្ខាងមានគ្នា២នាក់ដូចគ្នាជិះម៉ូតូ២គ្រឿងហើយ ភាគីដែលរងការដេញវាយគឺរស់នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ភាគីដែលដេញវាយគេ រស់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ។

លោកនាយប៉ុស្តិ៍បានប្រាប់ឱ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញសិស្សស្រីវ័យ ក្មេងទាំង២ក្រុមគេមិនដឹងឈ្លោះគ្នារឿងអ្វីគ្នានោះទេបានជិះម៉ូតូដេញវាយគ្នាប្រើប្រាស់ដោយស្បែកជើង និងវាយដោយដៃឈ្លោះគ្នាចេញពីផ្សាររាត្រី រហូតដលរង្វល់ស្រីគ្រប់លក្ខណ៍។ នៅពេលពួកគេដេញវាយប្រដាយតប់គ្នាត្រង់ចំណុចរង្វង់ស្រីគ្រប់លក្ខណ៍ សមត្ថកិច្ចយាមកាម គោលដៅនោះឃើញក៏ចេញទៅឃាត់ខ្លួនពួកគេទាំង២ក្រុម។

លោកនាយប៉ុស្តិ៍បញ្ជាក់ឱ្យដឹងទៀតថា សិស្សស្រីជាគូទំនាស់ទាំងពីរក្រុម រៀនវិទ្យាល័យសម្តេចឳ ពួកគេមានអាយុ១៦ឆ្នាំ ទៅ១៧ឆ្នាំ។ នៅល្ងាចមិញសមត្ថកិច្ចបាននាំខាងក្រុមសិស្សស្រីរងគ្រោះនៅសង្កាត់ព្រះពន្លាមកសួរនាំ ចំណែកក្រុមសិស្សស្រីបង្កនៅសង្កាត់កំពង់ស្វាយមិនបានចូលខ្លួននៅប៉ុស្តិ៍នគរបាលសង្កាត់ព្រះពន្លានោះទេ​ ។ ភាគីក្រុមសិស្សស្រីរងគ្រោះនៅសង្កាត់ ព្រះពន្លាបានដាក់ពាក្យប្តឹងក្រុម សិស្សស្រីបង្ក សង្កាត់កំពង់ស្វាយ។ នៅល្ងាចថ្ងៃទី៣ ខែមីនា នេះនគរបាលប៉ុស្តិ៍សង្កាត់ព្រះ ពន្លាគ្រោងនិងកោះហៅពួកគេទាំង២ក្រុមមកសាកសួរ៕

IMG_9734

IMG_9750

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print