ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នៅវេលាម៉ោង១០ និង៤០នាទី កំលាំងសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ ដឹកនាំដោយ លោកព្រះរាជ អាជ្ញា រង ខៀវ ពណ្ណរាយ និងលោក វរៈសេនីយ៍ ជា ជឿន នាយការិយាល័យប្រឆាំង គ្រឿងញៀនខេត្ត បានធ្វើការឆែកលំនៅដ្ឋាន ឈ្មោះ ស្វាយ ហ៊ាក ភេទស្រី នៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បងឃ្មុំ លទ្ធផលរកឃើញម្សៅក្រាមពណ៍ស សង្ស័យថ្នាំញៀន០១កញ្ចប់ និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់៖ ទី១- ឈ្មោះ ពូក ធា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិដូង ឃុំថ្មពេជ្រ និងទី២-ឈ្មោះ ស៊ាក អូន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិដូង ឃុំថ្មពេជ្រ។
បច្ចុប្បន្នជន សង្ស័យទាំង២សមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ កំពុងធ្វើការសាកសួរ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕
...
ដោយ៖ វណ្ណះ