អាជីវកម្មបូមខ្សាច់នៅក្នុងសង្កាត់រកាកណ្តាលក្រុងក្រចេះកំពុងធ្វើសកម្មភាពបូមខុសទីតាំងហើយបង្កឱ្យបាក់ស្រុតដីច្រាំងទន្លេ

ចែករំលែក៖

ខេត្តក្រចេះ៖អាជីវកម្មបូមខ្សាច់មួយកន្លែង នៅខាងក្រោយភូមិរកាកណ្តាល២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ កំពុងតែធ្វើសកម្មភាពបូមយ៉ាងអនាធិបតេយ្យ ធ្វើឱ្យពលរដ្ឋនៅតំបន់នោះ បារម្មពីការបាក់ស្រុតដីច្រាំងទន្លេ និងរាលដាលចូលដល់ដីលំនៅដ្ឋានពួកគាត់ ​ជាងនេះទៀតទីតាំងបូមខ្សាច់មួយកន្លែងនេះ ត្រូវបានគេអះអាងថា កំពុងធ្វើសកម្មភាពបូមខុសទីតាំង ។

សេចក្តីរាយការណ៍បានឱ្យដឹងថា ម្ចាស់អាជីវកម្មបូមខ្សាច់មួយកន្លែងនេះឈ្មោះ មៀច ម៉ុច ហើយបានធ្វើសកម្មភាពបូមខ្សាច់ខុសទីតាំងជាងរៀងរាល់ថ្ងៃ មិនដែលឃើញមន្ត្រីជំនាញចុះមកសិក្សាឬត្រួតពិនិត្យនោះទេ ហើយពលរដ្ឋសង្ស័យថា ម្ចាស់អាជីវកម្ម និងមន្ត្រីជំនាញអាចត្រូវរ៉ូវគ្នា បានជាមិនឃើញចុះមកពិនិត្យ ឬធ្វើការទប់ស្កាត់ ។

ពលរដ្ឋដែលតាំងលំនៅដ្ឋាននៅតាមមាត់ទន្លេច្រើននាក់ បានលើកឡើងស្រដៀងគ្នាថា សព្វថ្ងៃនេះសកម្មភាពបូមខ្សាច់នៅខាងក្រោយផ្ទះពួកគាត់ គឺកើតមានជាយូរខែមកហើយ តែមិនឃើញអាជ្ញាធរពាក់ពន្ឋចុះមកត្រួតពិនិត្យ ពីផលប៉ះពាល់នោះទេ ឃើញតែចុះមក អើតឡើម,អើតឡើម ហើយត្រឡប់ទៅវិញបាត់ ចំណែកអ្នកបូមខ្សាច់នៅតែបន្តធ្វើសកម្មភាពដដែល ។

ពលរដ្ឋបន្តថា ការបូមខ្សាច់នេះ គឺបង្កឱ្យបាក់ដីច្រាំងទន្លេបន្តិចម្តងៗ  ហើយរាលដាលចូលដីផ្ទះនិងបាក់ស្រុតផ្ទះពួកគាត់ចូលក្នុងទន្លេតែម្តង ហើយពួកគាត់ស្នើរឱ្យមន្ត្រីជំនាញនៃមន្ទីររ៉ែនិងថាមពលខេត្តក្រចេះ ចុះសិក្សាឱ្យបានច្បាស់លាស់ មុននិងអនុញ្ញាត្តិឱ្យធ្វើអាជីវកម្មបូមខ្សាច់ពីបាតទន្លេឡើងមកលើគោក ដើម្បីជៀសវាង ការបូមខ្សាច់នៅកន្លែងផ្សេង ដែលអាចនាំឱ្យប៉ះពាល់ដល់បរិដ្ថាន ឬ អាចបណ្តាលឱ្យបាក់ដីច្រាំងទន្លេ ។

អ្នកស្រី សុទ្ឋ គឹមយី វ័យជាង៥០ឆ្នាំ បាននិយាយថា សព្វថ្ងៃនេះគាត់បារម្មជាខ្លាំងណាស់ ពីការបាក់ស្រុតដីច្រាំងទន្លេហើយរាលដាលចូលផ្ទះគាត់ ហើយគាត់និងបាត់បង់ទីជម្រកព្រោះសព្វថ្ងៃនេះក្រុមឈ្មួញបានធ្វើសកម្មភាពបូមខ្សាច់នៅខាងក្រោយផ្ទះ បង្កឱ្យដីនោះទីនោះ ក្លាយរណ្តៅធំៗ ។ ជាងនេះទៀតអ្នកស្រីក៏បារម្មពីសុវត្ថភាព ក្មេងតូចៗទៅលេងទឹកនៅរណ្តៅខ្សាច់ ព្រោះកន្លងទៅនៅដើមខែមករាឆ្នាំ២០១៦ គឺមានក្មេងស្រី២នាក់ ទៅលេងទឹកនៅឆ្នេរខ្សាច់ហើយលង់ស្លាប់តែម្តង ។​

អ្នកស្រីបន្តថា កន្លងទៅអ្នកស្រីធ្លាប់បានទៅរាយការពីផលប៉ះពាល់ដល់អាជ្ញាធរឃុំ ប៉ុន្តែអាជ្ញាធរនៅតែមិនយកចិត្តទុកដាក់ដោះស្រាយកង្វល់របស់ពលរដ្ឋ ហើយអ្នកស្រីក៏អស់សង្ឃឹមមិនដឹងទៅរកអ្នកណាមកដោះស្រាយជូនពួកគាត់នោះទេ ព្រោះអ្នកភូមិមិនមានលុយសំរាប់ប្តឹងប្តល់នោះទេ ចំណែកម្ចាស់អាម្ចាស់អាជីវកម្មគេមានលុយ ​ដូចនេះអ្នកភូមិចេះទែទ្រាំតាមដំណើរទៅ ។

ពាក់ពន្ឋនិងករណីនេះ លោក សុខ គីរីរត្ន័ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តក្រចេះបានឱ្យដឹងតាមទួរស័ព្ទនៅរសៀលថ្ងៃទី០៣ ខែមីនានេះថា លោកនិងឱ្យមន្ត្រីរបស់លោកចុះទៅមើលនិងហៅម្ចាស់ទីតាំងនោះ មកធ្វើកិច្ចសន្យា ហើយឱ្យគាត់ចូលទៅបូមនៅក្នុងទីតាំងដែលក្រសួងបានកំណត់ឱ្យ តែបើគាត់នៅមិនព្រមធ្វើតាមទេនោះ លោកនិងធ្វើរបាយកាណ៍បញ្ជូនទៅថ្នាក់លើ ទុកឱ្យថ្នាក់លើជាអ្នកសម្រេច ៕

IMG_1652

IMG_1649

IMG_1644

IMG_1639

IMG_1634

...

ដោយ៖ កោះទ្រុង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print