ភ្នំពេញ៖ នគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានសហការជាមួយមូលដ្ឋានខណ្ឌដូនពេញ និងអនុវត្តនីតិវិធីចុះឆែកឆេរសំណង់១កន្លែងសង្ស័យមានជនជាតិបរទេសដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាខុសច្បាប់។
កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចុះប្រតិបត្តិការឆែកទីតាំងសំណង់១កន្លែងដែលស្ថិតនៅផ្លូវលេខ២១៤ កែងផ្លូវ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយសង្ស័យមានជនជាតិបរទេសដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាខុសច្បាប់។
ក្នុងការចុះឆែកឆេរសំណង់ធំៗដែលកំពុងតែសាងសងក្នុងរាជធានីភ្នំពេញគេឃើងមានជនជាតិបរទេសចម្រុះជាតិសាសន៍មកធ្វើជាមេការនៅក្នុងសំណង់ទាំងនោះដូច្នេះហើយកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចុះមកត្រួតពិនិត្យរកឯកសារជនជាតិបរទេសដែលចូលមករស់នៅ និងចូលមកធ្វើការនៅក្នុងប្រទេសកម្ពុជាថា តើពួកគាត់មានច្បាប់ ឬគ្មានឯកសារត្រឹមត្រូវ។
បច្ចុប្បន្នសមត្ថកិច្ចធ្វើការត្រួតពិនិត្យជនជាតិចិនចំនួន៥០នាក់ឃើញថា និងគ្នានលិខិតឆ្លងដែនចំនួន១នាក់ចាប់បញ្ជូនទៅអគ្គនាយកដ្ឋាន រីឯ៤៩នាក់ទៀតសមត្ថកិច្ចធ្វើការដកហូតឯកសារលិខិតឆ្លងដែន និងមិនបានឃាត់ខ្លួនទេ ៕
ដោយ៖ ស ដារ៉ា