តម្លៃប្រេងសាំងកើនឡើង ៦% ដោយសារតែស្ទះផ្លូវនៅព្រែកជីកស៊ុយអេ(Suez)ជាផ្លូវនាវាចរណ៍ដ៏មមាញឹករបស់ពិភពលោក

ចែករំលែក៖

តម្លៃប្រេងនៅលើពិភពលោកបានកើនឡើងដល់ទៅ៦ភាគរយនៅថ្ងៃទី២៤ ខែមីនា នៅពេលដែល ព្រែកជីក Suez ត្រូវជាប់គាំងដោយសារតែនាវាយក្សដឹកកុងតឺន័រ ជាប់គាំង ពាំងទទឹងព្រែកតែម្តង។ ចរាចរណ៍នានានៅតាមព្រែកជីក ខាងលើត្រូវកកស្ទះ ធ្វើឲ្យសកម្មភាពដឹកជញ្ជូនប្រេងឆ្លងកាត់ព្រែកនេះត្រូវកកស្ទះ ទាំងនោះហើយបានជាធ្វើឲ្យតម្លៃប្រេងសាំងកើនឡើងខ្ពស់ដល់ទៅ៦ភាគរយ។ សារព័ត៌មានរ៉យទ័របានផ្សាយថា តម្លៃប្រេងនៅអាមេរិកអាចរក្សាបានល្អ ដោយសារតែរោងចក្រប្រេងនៅក្នុងប្រទេសនេះបានដំណើរការឡើងវិញហើយ ក្រោយជាប់គាំងដោយសារតែព្យុះព្រិលមិនធ្លាប់មាននៅក្នុងរដ្ឋតិចសាស់កាលពីខែកុម្ភៈកន្លងមក។ នៅមុនពេលបិទទីផ្សារ តម្លៃប្រេង Brent នៅលើទីផ្សារទីក្រុងឡុងដុងប្រទេសអង់គ្លេសកើនឡើង ៣,៦២ដុល្លារក្នុងមួយបារ៉ែល ស្មើនឹង៦% ។ នៅទីក្រុងញូវយ៉កអាមេរិក បានកើនឡើង ៣,៤២ដុល្លារក្នុងមួយបារ៉ែល។ កាលពីថ្ងៃទី២៤ខែមីនា មន្ត្រីអេហ្ស៊ីបបានឲ្យដឹងថា មាននាវាសណ្តោងដល់ទៅ១០គ្រឿង ព្យាយាមអូសនាវាដឹកកុងតឺន័រដែលជាប់គាំងទទឹងព្រែកជាង១ថ្ងៃកន្លងមក ប៉ុន្តែការព្យាយាមអូសនាវាខាងលើឲ្យមកបណ្តោយព្រែកវិញមិនបានសម្រេចឡើយ៕ ដោយ សាធី

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print