ភ្នំពេញ, សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែង អំណរគុណដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និង លោកស្រី ឧបត្ថម្ភថវិកា ចំនួន ២០០,០០០ ដុល្លារ ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាម រយៈការឧបត្ថម្ភជាថវិកា ដើម្បីផ្តល់លទ្ធភាពឱ្យសមា គមផ្តល់សេវាពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥត គិតថ្លៃនៅ ក្នុងបេសកកម្មមនុស្សធម៌របស់សមាគមនៅទូទាំងប្រទេស ។
នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានថ្លែងថា, ខ្ញុំសូមឧបត្ថម្ភថវិកាចំនួន 20ម៉ឺនដុល្លារ ទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណដល់ទ័ពអាវសរដែលកំពុងតែប្រយុទ្ធប្រឆាំង និងជំងឺវីរុសកូវីដ-១៩ ។ យើងទាំងអស់គ្នារួមគ្នាជួយទ័ពអាវសរ ដែលកំពុងរំដោះអាយុជីវិតយើង ជីវិតយើងទាំងអស់គ្នាផ្ញើរវាសនាលើទ័ពអាវសរហើយ🙏🙏បើយើងមិនរួមគ្នាទប់ស្កាត់ទេគ្រួសាជាទីស្រលាញ់របស់យើងនឹងចាកចេញទៅដោយគ្មានថ្ងៃត្រលប់🙏🙏។
សូមជម្រាបថា, ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាពក្នុងចូលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។ ជាក់ស្តែងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ៕
ដោយ, សិលា