រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ ប៉ះពាល់ បរិភោគ និងត្រូវដុតបំផ្លាញចោល ក្នុងករណីឃើញសត្វស្លាបស្លាប់

ចែករំលែក៖

ភ្នំពេញ, រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង និងសាធារណៈជន មេត្តាជ្រាបថា យោងតាមស្ថានភាពបច្ចុប្បន្ន នៃករណីសត្វស្លាបស្លាប់មានចំនួនច្រើន នៅ តំបន់ប្រើប្រាស់ច្រើនយ៉ាងទួល ព័ន្ធតាឡីបឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ដើម្បីចូលរួមក្នុងការការពារសត្វស្លាបដែលកំពុងអភិរក្ស និង ដើម្បីបង្ការការឆ្លងជំងឺផ្សេងៗដែលកើតមាន ជាយថាហេតុ ក្នុងករណីសត្វស្លាបស្លាប់ជាបន្តបន្ទាប់រៀងរាល់ថ្ងៃមានចំនួនច្រើន រដ្ឋបាលខេត្តព្រៃវែង សូមណែនាំ បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ត្រូវផ្សព្វផ្សាយ និងហាមឃាត់ ប៉ះពាល់ បរិភោគ និងត្រូវដុតបំផ្លាញចោល ក្នុងករណីឃើញសត្វស្លាបស្លាប់ ដែលរួមមានសត្វចង្កៀលខ្យង សត្វត្រយងខ្លួនរលោង សត្វខ្វែក សត្វកុកគ្រោង សត្វក្អែក និងសត្វស្លាបមួយចំនួនទៀត។

ករណីនេះ រដ្ឋបាលខេត្ត បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ យកសំណាកធ្វើវត្ថុវិភាគ បញ្ជូនទៅវិទ្យា ស្ថានស្រាវជ្រាវសុខភាពសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីរកមូលហេតុ និងមេរោគ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ជ្រាប និងអនុវត្តឲ្យមាន ប្រសិទ្ធភាពខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print