រថយន្តបែនដឹកដី​ ​បេីក​មិនទម្លាក់បែន​ធ្វើ​ឲ្យ​ទាក់ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV)​ ដាច់​ភ្លើង​នៅភ្នំពេញ​ និងខេត្តកណ្ដាល

ចែករំលែក៖

ភ្នំពេញ​៖​ ដោយ​សារ​តែ​រថយន្តបែនដឹកដី​ ​បេីក​បរចាក់ដីរួចរាល់ហេីយមិនបានទម្លាក់បែន​ចុះមកក្រោមវិញ​ បណ្ដាល​ឲ្យ​ទាក់ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV)​ ធ្វើឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) មួយដើម ដាច់​ភ្លើង​នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ​ និងខេត្តកណ្ដាល។

បេីយោង​តាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា​ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១​ បានបញ្ជាក់ថា​ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F19&F22) មូលហេតុមានរថយន្តបែនដឹកដីមិនបានទម្លាក់បែន បណ្តាលឲ្យទាក់ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ធ្វើឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) មួយដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវចំការដូង ភូមិខ្វា ភូមិស្រុកចេក ភូមិព្រែកប្រណាក់ ភូមិបានគូ សង្កាត់ជើងឯក សង្កាត់ដង្កោ និងសង្កាត់ព្រៃស ខណ្ឌដង្កោ (២)សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (៣) សង្កាត់ចោមចៅ ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ (៤) ភូមិតាក្តុល ភូមិខ្ពប១ ភូមិខ្ពប២ ភូមិព្រែកហូខាងលិច និងភូមិព្រែកហូខាងកើត សង្កាត់ព្រែកសំរោង សង្កាត់តាក្ដុល សង្កាត់កំពង់សំណាញ់ សង្កាត់ព្រែកឫស្សី និងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បច្ចុប្បន្ន​ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៨​ និង០០នាទីព្រលប់ថ្ងៃដដែល។

ទន្ទឹម​នឹង​នេះអគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន។

ជាមួយគ្នានេះ​ដែរ​ អគ្គិសនី​កម្ពុជា​ ក៏បានប្រកាសសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី​របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់​ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង​ដូចសេចក្តីជូន​ដំណឹងលម្អិតខាងក្រោម។

ទោះជាមានការខិត​ខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាច​នឹងមានការរអាក់​រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print