រាជរដ្ឋាភិបាលអំពាវនាវដល់ម្ចាស់អគារទីតាំងអាជីវកម្ម កុំបញ្ឈប់កិច្ចសន្យា ឬបណ្ដេញអ្នកជួល ដែលមិនមានលទ្ធភាពបង់ថ្លៃជួល ក្នុងពេលមានវិបត្តិនៃជំងឺកូវីដ- ១៩

ចែករំលែក៖

ភ្នំពេញ, ដោយការរីករាលដាលនៃជំងឺកូវីដ -១៩ នៅបន្តជះឥទ្ធិពលអវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច, ក្រោម ស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ក្នុង គោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ និងបន្តជួយរក្សាលំនឹងអាជីវកម្ម -ធុរកិច្ចក្នុងវិស័យដែល ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ។ នាពេលបច្ចុប្បន្ន ប្រទេសមួយចំនួនបាន នឹងកំពុងអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ព្រមទាំងបានសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។ ដូចប្រទេសមួយចំនួនទៀត ប្រទេសកម្ពុជា ក៏បាន នឹងកំពុងស្វែងរក ព្រមទាំងបញ្ជាទិញវ៉ាក់សាំងពីគ្រប់ប្រភពដែលមាន ទៅតាមតម្រូវ ការចាំបាច់ជាក់ស្តែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរៀងខ្លួនផងដែរ។ យ៉ាងណាក៏ ដោយ, ទោះបីជាយុទ្ធនាការនេះ បាននិងកំពុងប្រព្រឹត្តទៅដោយរលូន ក៏មិនមានន័យថា យើងទាំងអស់គ្នា អាចការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាន១០០% ហើយស្ថានភាពសង្គម -សេដ្ឋកិច្ច អាចវិល ត្រលប់ទៅរកប្រក្រតីភាពវិញដូចមុន ក្នុងរយៈពេលដ៏ខ្លីបាននោះឡើយ ។ ជាក់ស្តែង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” បានបណ្តាលឱ្យករណីវិជ្ជមាននៃជំងឺកូវីដ-១៩ កើនឡើងយ៉ាងគំហុក និងគួរឱ្យព្រួយ បារម្ភ ព្រមទាំងបានឆក់យកអាយុជីវិតអ្នកឆ្លងជំងឺកូវីដ-១៩ ជនជាតិខ្មែរមួយចំនួន ផងដែរ ។ បន្ថែមពីលើនេះ, គ្រួសារក្រីក្រ និងងាយរងគ្រោះមួយចំនួនធំ ក៏នៅតែបន្តប្រឈមនឹងបញ្ហាលំបាកផ្សេងៗក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ ។

បន្ទាប់ពីបានពិនិត្យពិច័្ចយ និងថ្លឹងថ្លែងយ៉ាងល្អិតល្អន់លើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, បន្ទុកសុខាភិបាល ស្ថានភាពពាណិជ្ជកម្ម និង វិនិយោគ ទាំងក្នុងក្របខណ្ឌសកល, តំបន់ និងប្រទេស រាជរដ្ឋាភិបាលសម្រេចដាក់ ចេញនូវវិធានការបន្ថែម ជុំទី ៨ ក្នុងគោលបំណង៖ (១) . កាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គមសេដ្ឋកិច្ច ដែលបណ្តាលមកពីការឆ្លងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១, (២) . បន្តសុពលភាពនៃ វិធានការដែលបានដាក់ចេញនាពេលកន្លងមក ដែលនឹងផុតកំណត់សម្រាប់ការអនុវត្តក្នុងពេលឆាប់ៗខាងមុខ (៣) , . បន្តដាក់ចេញ និងអនុវត្តវិធានការទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួម ជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយ និង (៤). បន្តជួយទំនុកបម្រុងដល់ រងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ។ វិធានការជុំទី ៨ ដែលត្រូវបានរៀបចំឡើង ដោយមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយគ្រប់តួអង្គពាក់ព័ន្ធ រួមមាន ដូចខាងក្រោម ៖

១. វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និង វិស័យទេសចរណ៍
បន្ទាប់ពីរោងចក្រ ធ្វើដំណើរ -សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផល , កាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ និង/ អនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាល ឬលិខិត វិជ្ជាជីវៈ ក្រោយពីបានបំពេញ តាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹង៖

• បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ០១ នាក់ ដែល បំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ ២០២១ ។ ម្ចាស់រោងចក្រ-សហគ្រាស ក្នុងវិស័យនេះត្រូវបន្ថែមចំនួន ៣០ ដុល្លារអាមេរិក សម្រាប់កម្មករ និយោជិត ០១ នាក់ (ជាសរុប កម្មករ និយោជិត ០១ នាក់ ទទួលបាន ៧០ ដុល្លារអាមេរិក ក្នុងមួយខែ) ។

• បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករ ការងារក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ -និយោជិត ០១ នាក់ ដែលបំពេញ ,ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារ ទេសចរណ៍ សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ ២០២១ ។ សហ គ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាព ជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ។

• បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ , ផ្ទះសំណាក់ , ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាព អាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ , ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ ២០២១ ។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ ។
•បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃ បេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print