អតីតនាយកប្រតិបត្តិក្រុមហ៊ុន Google៖​ បរិច្ចាគប្រាក់១៥០លានដុល្លារ សម្រាប់ការស្រាវជ្រាវ «ជីវវិទ្យាសម័យថ្មីមួយ»

ចែករំលែក៖

អន្តរជាតិ​៖ លោក Eric Schmidt អតីតនាយកប្រតិបត្តិក្រុមហ៊ុន Google និងភរិយារបស់លោក , Wendy, បានបរិច្ចាគប្រាក់ចំនួន១៥០លានដុល្លារអាមេរិក ទៅឲ្យវិទ្យាស្ថានស្រាវជ្រាវមួយ ដើម្បីបង្កើត «ជីវវិទ្យាសម័យថ្មី » មួយ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងជំងឺ និងការលាយបញ្ចូលគ្នា រវាងទិន្នន័យនិងការសិក្សាវិទ្យាសាស្ត្រជីវិត។

បើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ​ បាននិយាយថា​ វិទ្យាស្ថាន Broad Institute of MIT and Harvard មានមូលដ្ឋាននៅរដ្ឋMassachusetts នឹងប្រើប្រាស់មូលនិធិនេះ ដើម្បីកសាងមជ្ឈមណ្ឌលថ្មីមួយ ដែលនឹងនាំមកនូវទាំងបណ្ឌិតសភា និងឧស្សាហកម្ម ដើម្បីដាក់បញ្ចូលគ្នា នៅក្នុងកិច្ចខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យមនុស្សមានសុខភាពល្អ។

សូមជម្រាបថា​ មជ្ឈមណ្ឌលនេះ ដែលនឹងត្រូវដាក់ឈ្មោះតាមលោក Schmidts នឹងសហការជាមួយអ្នកជំនាញ មកពីវិស័យជាច្រើន នៅក្រុមហ៊ុន Google, Microsoft និង AstraZeneca និងស្ថាប័នសិក្សា រួមមានសាកលវិទ្យាល័យ Oxford និង Mayo Clinic។

ជាមួយគ្នានេះ​ អតីតCEO​ រូបនេះ​ ដែលមានមូលនិធិសប្បុរសធម៌ជាច្រើនផ្សេងទៀតនោះ, បានជាប់ចំណាត់ថ្នាក់ ជាអ្នកបរិច្ចាគម្នាក់ ក្នុងចំណោមអ្នកបរិច្ចាគលំដាប់កំពូល នៅសហរដ្ឋអាមេរិក។

គួររម្លឹកដែរថា ចាប់ពីឆ្នាំ២០០១​ ដល់ឆ្នាំ២០១១​ លោក Eric Schmidts ធ្លាប់បានកាន់តួនាទីជា CEO របស់ក្រុមហ៊ុន Google។ ក្រោយមកលោកបានឡើងតួនាទីជាប្រធានប្រតិបត្តិក្រុមហ៊ុន Google មុនពេលលាលែងពីតំណែង នៅឆ្នាំ២០១៨៕ដោយ​៖ស​ តារា​

លោក Eric Schmidt អតីតនាយកប្រតិបត្តិក្រុមហ៊ុន Google

...

រូបថត​៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print