ភ្នំពេញ, គ្លីនិក «ឡាំ ប៊ុនថន» នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបិទជាបណ្តោះអាសន្ន ក្រោយអ្នកកើតកូវីដបានទៅព្យាបាល, អ្នកប៉ះពាល់ និងធ្លាប់ចូលចាប់ពីថ្ងៃទី២០ មីនា សូមទៅយកសំណាករកកូវីដ!
សូមបញ្ជាក់ថា ការចុះបិទគ្លីនីកមួយនេះ បានធ្វើឡើងក្រោយមានអ្នកជំងឺកូវីដម្នាក់ឈ្មោះ ជា ប៊ុនធឿន អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានចូលទៅសម្រាករយៈពេល ៣ថ្ងៃ!
លោក ជា ប៊ុនធឿន ដែលបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ជាបុគ្គលិកម្នាក់បម្រើការងារនៅរោងចក្រ Hyundai នៅម្តុំអូឌឹម! សង្ឃឹមថា អ្នកពាក់ព័ន្ធ នឹងរួចផុតពីកូវីដ! ។
លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បាបថ្លែងថា, ជូនដំណឹងជាបន្ទាន់និងសូមបងប្អូនជួយ Like Comments Share…!
👉សូមបងប្អូនដែលធ្លាប់មកពិនិត្យនិងព្យាបាលនៅគ្លីនិក ឡាំប៊ុនថន សង្កាត់ចោមចៅទី៣ ឬអ្នកដែលបានប៉ះពាល់ជាមួយ ឈ្មោះ ជា ប៊ុនធឿន ចាប់ពីថ្ងៃទី២២-២៥/០៣/២០២១ គឺត្រូវមកយកសំណាកជាកំហិតចាប់ពីពេលនេះនិងត្រូវស្ថិតនៅដាច់ដោយឡែកដើម្បីរងចាំលទ្ធផលមានCovid19ឬអត់🙏៕
ដោយ, សិលា