លោក ឃឹម ហ្វីណង់ បានបិទតូបលក់នំបញ្ចុក២កន្លែងនៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីទទួលបានពត៌មានថាមានអ្នកវិជ្ជមានកូវីដ១៩ម្នាក់បានមកពិសារនំបញ្ចុកនៅទីនោះ

ចែករំលែក៖

ខេត្តសៀមរាប, កាលពីម្សិលមិញ លោក ឃឹម ហ្វីណង់ អភិបាលនៃគណ:អភិបាលស្រុកបន្ទាយស្រី បានអោយសូមជួយផ្សព្វផ្សាយបន្តផង ⚠️⚠️⚠️ខណ រដ្ឋបាលស្រុកបន្ទាយស្រីបានបិទតូបលក់នំបញ្ចុក២កន្លែងនៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីទទួលបានពត៌មានថាមានអ្នកវិជ្ជមានកូវីដ១៩ម្នាក់បានមកពិសារនំបញ្ចុកនៅទីនេះកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១កន្លងមកនេះ។

លោកថ្លែងថា, នេះជាវិធានការបន្ទាន់ រដ្ឋបាលស្រុកបានធ្វើចត្តាឡីស័កក្រុមគ្រួសារនៃតូបទាំងពីរខាងលើ និងបានរៀបចំឱ្យមានការយកសំណាកពីអ្នកពាក់ព័ន្ធទាំងអស់។ ប៉ុន្តែដោយស្ថានការណ៍មានការវិវត្តលឿន ជាពិសេសក្រោយមានករណីឆ្លងបន្តទៅដល់បុគ្គលិកហាងកាហ្វេដែលបុរសវិជ្ជមាននេះធ្លាប់បានចូលទៅក្នុងអំឡុងពេលដំណាលគ្នារួចមក ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់ចូលហូប ឬមានទំនាក់ទំនងជាមួយតូបនំបញ្ចុកទាំងពីរនេះចាប់ពីថ្ងៃទី១៩មីនារហូតមកដល់២៤មីនា សូមមេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយប្រសិនបើមានអាការៈមិនស្រួលខ្លួនឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគនៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យនៅក្នុងក្រុងសៀមរាបជាប្រញាប់។

លោកបន្តថា, សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងផ្តល់ភាពស្មោះត្រង់ជាមួយអាជ្ញាធរ និងចូលរួមកាត់ផ្តាច់ការឆ្លងបន្តនៅក្នុងសហគមន៍របស់យើងឱ្យបានលឿនជាទីបំផុត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print