លោក សៀង ណាំ រៀបចំទេយ្យទានប្រគេនព្រះសង្ឃចំនួន ៤៦ វត្តក្នុងក្រុងសៀមរាប ដើម្បីរួមចំណែក សម្រាលទុក្ខលំបាកដែលកំពុងជួបប្រទះការខ្វះខាតខាត

ចែករំលែក៖

 

ភ្នំពេញ, លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បាបថ្លែងថា, ដោយបញ្ហាជំងឺកូវីដ ១៩ កំពុងតែរីករាលដាលនៅក្នុងខេត្តសៀមរាប គួរឱ្យព្រួយបារម្ភ បានធ្វើឱ្យព្រះសង្ឃជាច្រើនវត្តកំពុងខ្វះខាតចង្ហាន់ ដោយសារប្រជាពលរដ្ឋពុទ្ធបរិស័ទ សម្ងំនៅផ្ទះធ្វើចត្តាឡីស័ក ពុំបានធ្វើបុណ្យធ្វើទាន និងយកចង្ហាន់ទៅវត្តដូចសព្វដង។

លោកបន្តថា, នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាត់ ចែងឱ្យខ្ញុំបាទ រួមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការខេត្តសៀមរាប រៀបចំទេយ្យទានប្រគេនព្រះសង្ឃចំនួន ៤៦ វត្តក្នុងក្រុងសៀមរាប ដើម្បីរួមចំណែក សម្រាលទុក្ខលំបាកដែលកំពុងជួបប្រទះ។

ទេយ្យទានដែលបានប្រគេនព្រះសង្ឃទាំងអស់រួមមាន អង្ករ២៤តោន មី២៣០កេស ទឹកត្រី២៣០យួរ ទឹកស៊ីអ៊ីវ២៣០យួរ ត្រីខកំប៉ុង៤៦កេស អំបិល៤៦ការ៉ុង ប៊ីចេង៩២គក ទឹកដោះគោ៤៦កេស ស្កស៤៦ការ៉ុង ទឹកបរិសុទ្ធ៩២កេស និង បច្ច័យបួន៤៦លាន រៀល។ ទេយ្យទានទាំងនេះ បើសរុបជាថវិកាអស់ចំនួន ៣ ម៉ឺន ២ ពាន់ ដុល្លារអាមេរិក។

លោកលើកឡើងថា, យើងខ្ញុំសូមប្រគេននិងជូនបុណ្យកុសលដល់ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបានចំណែកបុណ្យស្មើៗគ្នា។

សូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ ការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ។

សូមប្រគេនពរ ជូនពរ ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបានជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print