ខេត្តស្វាយរៀង, នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញប្រជាពលរដ្ឋមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ -១៩ខេត្ត បានរកឃើញអ្នកពាក់ព័ន្ធនឹងស្ត្រីជនជាតិ ខ្មែរ ឈ្មោះ ទៀង អូន អាយុ ២៧ឆ្នាំ វិជ្ជមានជំងឺកូវីដ-១៩ រស់នៅរាជធានីភ្នំពេញ បានធ្វើដំណើរតាម រថយន្តឈ្នួល (SANGSONG) ស្លាកលេខ ភ្នំពេញ 2AK-4668 មកធ្វើពិធីសូត្រមន្តឡើងផ្ទះ នៅ ភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ។
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើបានត្រឡប់ទៅរាជធានីភ្នំពេញវិញតាម រថយន្តឈ្នួល (SANGYONG) ស្លាកលេខ ភ្នំពេញ 2AQ-8320 ហើយក៏មានអការៈក្តៅខ្លួន ក្អក ឈឺ ក្បាល និងពិបាកដកដង្ហើម ដោយមានការសង្ស័យបានទៅយកវត្ថុវិភាគសំណាកធ្វើតេស្តនៅវិទ្យា ស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ។ ក្រុមការងារ បានចុះស្រាវជ្រាវដល់ទីតាំងរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយស្ត្រីជនជាតិខ្មែរខាងលើមានចំនួន ៥១ នាក់ ស្រី ២៥នាក់ ៖
១.អ្នកពាក់ព័ន្ធដោយផ្ទាល់សរុបចំនួន ១៩អង្គ/នាក់ ស្រី ៥នាក់ រួមមាន ៖ ព្រះសង្ឃ ៣ អង្គ ក្នុងនោះបុរសអ្នកបើកបរថយន្តឈ្នួល ២នាក់ បុរសជាជំនួយការអ្នកបើកបរ ១នាក់ បុរសជាអ្នក រួមដំណើរ ១នាក់ បុរសជាអាចារ្យ ១នាក់ បុរសជាគ្រូពេទ្យ ១នាក់ និងក្រុមគ្រួសារចំនួន ១០នាក់ ស្រី ៥នាក់ បានយកវត្ថុវិភាគសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងដាក់ធ្វើចត្តាឡីស័កនៅ តាមផ្ទះ និងនៅវត្ត ដោយរង់ចាំលទ្ធផលធ្វើតេស្តលើកទី១ ដើម្បីមានវិធានការបន្ត ។
២.អ្នកពាក់ព័ន្ធដោយប្រយោលមានចំនួន ៣២ នាក់ ស្រី ២០នាក់ បានធ្វើចត្តាឡីស័កនៅ ផ្ទះ ដោយធ្វើការតាមដានសុខភាព រង់ចាំលទ្ធផលធ្វើតេស្តលើកទី១ របស់អ្នកជាប់ពាក់ព័ន្ធផ្ទាល់ខាងលើ រួមមាន៖
-ស្ត្រីជាបងប្អូនជីដូនមួយស្ត្រីខាងលើមានចំនួន ៣នាក់ បុរសជាអាចារ្យ ១នាក់ ភ្ញៀវ ចូលរួម ៨នាក់ ស្រី ៧នាក់ ស្រ្តីជាអ្នករួមដំណើរ ១នាក់ បុរសជាលក់សាដក ១នាក់ បុរសជាជាងដែក ២នាក់ សរុប ១៦នាក់ ស្រី ១១នាក់។
-ក្រុមគ្រួសារអ្នកបើកបររថយន្តឈ្នួល (SANGYONG) ស្លាកលេខ ភ្នំពេញ 2AK-4KS ៤នាក់ ស្រី ១នាក់ និងបុរសជាអ្នករួមដំណើរ ២នាក់ សរុប ៦នាក់ ស្រី ១នាក់។ -ក្រុមគ្រួសារអ្នកបើកបររថយន្តឈ្នួល (SANGYONG) ស្លាកលេខ ភ្នំពេញ 2AQ-8320 នាក់ ស្រី ៦នាក់ បុរសជាអ្នករួមដំណើរ ១នាក់ និងស្ត្រីជាអ្នកជិតខាង ២នាក់ សរុប ១០នាក់ ស្រី ៨នាក់។
រដ្ឋលបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថាខ្លួនប៉ះពាល់ដោយ ផ្ទាល់ ឬដោយប្រយោលជាមួយស្ត្រីខាងលើ ឬជាមួយអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល គិតចាប់ ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល ១៤ថ្ងៃ និងរាយការណ៍ទៅអាជ្ញា ធរ មូលដ្ឋានដើម្បីមានវិធានការបន្ត ។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយប្រកាន់ខ្ជាប់វិធានការអនាម័យ និងអនុវត្តវិធានទប់ស្កាត់ការពារជំងឺកូវីដ-១៩ -៣ការពារ ៣កុំ” ស្របតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
អាស្រ័យហេតុនេះ សូមសាធារណជន ជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្ត តាមខ្លឹមសារខាងលើប្រកបដោយការទទួលខុសត្រូវខ្ពស់ ៕
ដោយ, សិលា